បើ​មាន​ស្ថានភាព​បែបនេះ អ្នក​វិជ្ជមានកូវីដ១៩គឺអាច​ព្យាបាល​នៅផ្ទះបាន

  • 2021-06-22 02:12:33
  • ចំនួនមតិ 10 | ចំនួនចែករំលែក 115

ចន្លោះមិនឃើញ


យោងតាម​នីតិវិធី​ប្រតិបត្តិស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និងព្យាបាល​អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ របស់​ក្រសួង​សុខាភិបាល ឱ្យដឹងថា អ្នកដែលមានវិជ្ជមានកូវីដ១៩ ហើយអាច​ព្យាបាលនៅផ្ទះ​ គឺត្រូវមានស្ថានភាព​ដូចខាងក្រោមនេះ៖

  • ពុំមាន​រោគសញ្ញា ឬមាន​រោគសញ្ញា​កម្រិតស្រាល (ដូចជា៖ ក្តៅខ្លួន អស់កម្លាំង ក្អក (មាន ឬមិនមាន​ស្លេស្ម) តឹងច្រុះ ហៀរសំបោរ ឈឺបំពង់ក ឈឺក្បាល និងឈឺសាច់ដុំ)

  • កម្រិត Sp02 ធំជាងឬស្មើ ៩៥%

  • គ្មាន​កត្តាប្រឈម ឬហានិភ័យ (ឧ. អាយុច្រើន > ៦០ឆ្នាំ ជក់បារី ធាត់ មានជំងឺប្រចាំកាយ ដូចជា ជំងឺសសៃឈាម ឬបេះដូង​ ទឹកនោមផ្អែម ជំងឺសួតរុំារ៉ៃ ជំងឺតម្រង​នោមរុំារ៉ៃ មាន​ប្រព័ន្ធរាងកាយខ្សោយ ឬជំងឺមហារី។ល។)

បន្ថែម​ពីនេះ ផ្ទះ​ដែល​អាចសមស្រប​សម្រាប់​ដាក់​អ្នកជំងឺកូវីដ១៩ ត្រូវមានលក្ខខណ្ឌ​ដូចខាងក្រោម៖

  • មានបន្ទប់រស់នៅដាច់ដោយឡែក​ពីសមាជិក​គ្រួសារ​ដទៃទៀត និង​បន្ទប់ទឹកដោយឡែក

  • អាច​កំណត់​ចលនា​អ្នកជំងឺពីកន្លែង​មួយទៅ​កន្លែងមួយទៀត​ក្នុងផ្ទះបាន

  • សមាជិក​រស់នៅ​ក្នុងផ្ទះ​ជាមួយ​អ្នកជំងឺ​ មិនមែន​ជាក្រុមប្រឈម​មុខខ្ពស់​នឹងជំងឺកូវីដ១៩៕

;