ព្យាបាល​កូវីដនៅផ្ទះសុខៗ ស្រាប់តែចេញរោគ​សញ្ញាទាំងនេះ ត្រូវ​បញ្ជូនទៅពេទ្យភ្លាម

  • 2021-06-22 03:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​នីតិវិធី​ប្រតិបត្តិស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និងព្យាបាល​អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ របស់​ក្រសួង​សុខាភិបាល ឱ្យដឹងថា អ្នកជំងឺ​កូវីដ១៩ ដែលមានលក្ខខណ្ឌដូចខាងក្រោមនេះពេលកំពុងព្យាបាលនៅផ្ទះ គឺត្រូវបញ្ជូនទៅព្យាបាល​នៅមូលដ្ឋានសុខាភិបាល​។

មនុស្សពេញវ័យ មានរោគសញ្ញា៖

  • កំហាប់​អុកស៊ីសែន​ក្នុងឈាម < ៩៤%

  • ហត់ ឬពិបាកដកដង្ហើម

  • ឈឺទ្រូងខ្លាំង និងភ្លាមៗ

  • ចង្វាក់ដង្ហើម > ២៥ដងក្នុង១នាទី

  • សម្ពាធឈាម​ស៊ីស្តូលិក < ៩០mmHg

  • វង្វេង​ស្មារតី​ទើបកើតមានថ្មីៗ (មិនមែន​ជាជំងឺ​ចាស់វង្វេង)

  • បាត់មាត់បាត់ក

  • បញ្ហាសុខភាព​ផ្លូវចិត្តធ្ងន់ធ្ងរ

បញ្ជាក់៖ មានរោគសញ្ញា ១ ក្នុងចំណោម​សញ្ញាទាំងអស់នេះ ត្រូវបញ្ជូនអ្នកជំងឺទៅពេទ្យ

កុមារ មានរោគសញ្ញា៖

  • កំហាប់​អុកស៊ីសែន​ក្នុងឈាម < ៩៤%

  • ហត់​ដង្ហក់ ឬពិបាកដកដង្ហើម

  • ដង្ហើមខ្លី ញាប់ ឮសូរចម្លែក ទ្រូងផតចូលខ្លាំង

  • បបូរមាត់ និងមុខ​ឡើងស្វាយ

  • ឈឺទ្រូង

  • វង្វេងវង្វាន់

  • ដាស់មិនភ្ញាក់ ឬភ្ញាក់​តែមិនមាន​ប្រតិកម្មតប

  • ល្ហិតល្ហៃ និងប្រកាច់

  • មិនផឹក មិនបៅ ឬក្អែរ និងសញ្ញាខ្វះជាតិទឹក។

បញ្ជាក់៖ មានរោគសញ្ញា ១ ក្នុងចំណោម​សញ្ញាទាំងអស់នេះ ត្រូវបញ្ជូនអ្នកជំងឺទៅពេទ្យ

អត្ថបទថ្មី
;