បន្ទាប់ពី​ឥណ្ឌូណេស៊ី! ប្រទេសអាស៊ាន​មួយនេះ​ ក៏​គំរាម​អ្នកមិនព្រមចាក់វ៉ាក់សាំងដែរ

  • 2021-06-22 06:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានគំរាម​អ្នកមិនព្រម​ចាក់វ៉ាក់សាំងកូវីដ១៩ ដាក់ពន្ធនាគារ ខណៈ​ដែលប្រទេស​នេះ​កំពុងជំរុញ​ចាក់វ៉ាក់សាំង​ ដើម្បី​ការពារវីរុសបម្លែងថ្មី​ដែល​កំពុងកើនឡើង​ខ្ពស់។

លោក Duterte បាន​ថ្លែង​កាលពីថ្ងៃទី២១ មិថុនា ២០២១ ថា «ប្រសិន​អ្នក​ជាមនុស្ស​ម្នាក់​ដែលមិនចាក់វ៉ាក់សាំង ខ្ញុំ​ត្រូវតែ​ចាប់អ្នកដាក់ពន្ធនាគារ។ មេដឹកនាំ​ថ្នាក់មូលដ្ឋាន ត្រូវតាមដានកត់ឈ្មោះ​ អ្នកបដិសេធ​មិនព្រមចាក់វ៉ាក់សាំង»។

លោក​បញ្ជាក់ទៀតថា៖ «រលកទីមួយ​បាន​បំផ្លាញ​ធនធានរបស់​រដ្ឋាភិបាល​យ៉ាងច្រើន។ រលកមួយទៀត នឹង​បំផ្លាញ​ប្រទេសនេះ​តែម្តង។ នោះ​ហើយ​ជាមូលហេតុ​ដែល​ត្រូវតែរឹតបន្តឹងអ្នក»។

គួរដឹងដែរថា ឥណ្ឌូណេស៊ី បាន​ចាត់វិធានការ​លើអ្នកប្រកែក​មិនចាក់វ៉ាក់សាំង ដោយ​ផាកពិន័យជាទឹកប្រាក់ ឬ​ពន្យារពេល​ផ្តល់ជំនួយ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;