​យោធាថៃ ប្រកាស​ទិញ​យន្តហោះដឹកទ័ពថ្មី១គ្រឿង យកទៅ​ជំនួស​យន្តហោះចាស់៤គ្រឿង

  • 2021-06-22 08:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 79

ចន្លោះមិនឃើញ


យោធាថៃ បាន​បញ្ជាទិញ​យន្តហោះដឹកទ័ព Airbus C295 ដើម្បី​ជំនួសយន្តហោះ​ចាស់ CASA212 ចំនួន៤គ្រឿង​ដែល​បាន​ដាក់ឱ្យប្រើប្រាស់​តាំងពីឆ្នាំ១៩៩៤មក។ នេះបើតាមការបញ្ជាក់​របស់​ឧត្តមសេនីយ៍ Kongcheep Tantrawanich អ្នកនាំពាក្យ​ក្រសួងការពារជាតិថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២១។

យន្តហោះថ្មីនេះ នឹងក្លាយជាយន្តហោះទីបី ​ក្នុងក្បួនយន្តហោះ C295 របស់ថៃ។ ក្នុងនោះយន្តហោះទីមួយ ទិញ​នៅឆ្នាំ២០០៥ ទីពីរនៅឆ្នាំ២០១៨ និងទីបីនេះ បញ្ជាទិញនៅឆ្នាំ២០២១ ដោយគ្រោងបញ្ជូន​មកថៃ នៅឆ្នាំ២០២៣។

ឧត្តមសេនីយ៍ Kongcheep Tantrawanich បញ្ជាក់​ថា ថវិកា​ដែល​យកទិញ​យន្តហោះថ្មី គឺ​ជាថវិកាជាតិ២០២១ ដែលសភាអនុម័តរួច។ យ៉ាងណាមិញ លោកមិនបានទម្លាយតម្លៃយន្តហោះនេះឡើយ។

យន្តហោះ​នេះ នឹងប្រើសម្រាប់​ចល័តកងទ័ព ការហ្វឹកហាត់​លោតឆ័ត្រយោង ប្តូរកងទ័ព​ព្រំដែន និង​សម្រាប់​ប្រតិបត្តិការ​គ្រោះមហន្តរាយសុខភាព និងគ្រោះធម្មជាតិជាដើម ដែល​អាចដឹកមនុស្សបានដល់ ៧០នាក់៕

ប្រភព៖ Bangkokpost

;