រដ្ឋមន្ត្រីការបរទេសអង់គ្លេស ចាប់អារម្មណ៍ពីប្រវត្តិរបស់ជនជាតិអង់គ្លេសដែលស្លាប់ក្នុងរបបខ្មែរក្រហម

  • 2021-06-23 10:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីជំនួយជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីបរិស្ថានកម្ពុជា រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ អង់គ្លេស លោកដូមីនីក រ៉ាប់ (Dominic Raab) បានមកទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដើម្បីស្វែងយល់ និងបានដឹងពីប្រវត្តិសាស្ត្រកម្ពុជា។

លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ អង់គ្លេស លោក ដូមីនីក រ៉ាប់ មានអារម្មណ៍តក់ស្លុត ឆ្ងល់ និងចាប់អារម្មណ៍មូលហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជា និងជនបរទេសត្រូវបានចាប់ខ្លួនមកឃុំឃាំងនៅមន្ទីរស២១នេះ។

លោក ហង្ស និស្ស័យ បន្តថា លោករដ្ឋមន្ត្រីបានចាប់អារម្មណ៍ពីប្រវត្តិរបស់ជនជាតិអង់គ្លេសដែលស្លាប់ក្នុងរបបខ្មែរក្រហមឈ្មោះ ចន ឌូហើស និងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតដែលត្រូវខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៨ ហើយទីបំផុតត្រូវបានសម្លាប់ដោយចោទជាជន់ក្បត់។

រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ អង់គ្លេស លោក ដូមីនីក រ៉ាប់ កំពុងស្តាប់ និងទស្សនារូបជនជាតិអង់គ្លេសដែលស្លាប់ក្នុងរបបខ្មែរក្រហម
បន្ទាប់ពីដើរទស្សនាសារមន្ទីររួចរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ អង់គ្លេស លោក ដូមីនីក រ៉ាប់ ក៏បានអញ្ជើញគោរព និងដាក់ផ្កាឈូកនៅស្តូបជនរងគ្រោះសា្លប់ក្នុងរបរកម្ពុជាប្រជាជាតិបតេយ្យក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។

បន្ទាប់ពីទស្សនា និងស្វែងយល់ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងរួច រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ អង់គ្លេស លោក ដូមីនីក រ៉ាប់ បានបន្តទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកម្ពុជា​ ED-CAM បន្ត៕











អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;