Ronaldo ត្រូវការ​តែ១គ្រាប់​ទៀត ប្រហែល​នឹងគ្មាន​អ្នកណា​អាច​បំបែក​កំណត់ត្រា​នេះឡើយ

  • 2021-06-24 07:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


២គ្រាប់​របស់កីឡាករ​ព័រទុយហ្គាល់ Cristiano Ronaldo ដែល​ស៊ុតប៉េណាល់ទីចូលក្រុម​បារាំង​យប់មិញនេះ គឺ​បានធ្វើឱ្យរូបគេ មាន​គ្រាប់បាល់​ឱ្យក្រុមជម្រើសជាតិ សរុប ១០៩គ្រាប់ ដែល​ជាចំនួន​ច្រើនជាងគេបង្អស់ ស្មើនឹង​អតីតកីឡាករអ៊ីរ៉ង់ Ali Daei។

ក្រុមព័រទុយហ្គាល់ មានកៅអី​ទៅលេងវគ្គ ១៦ក្រុមចុងក្រោយ នៃពាន EURO 2020 ដូច្នេះ​ធ្វើឱ្យខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ អាចមានឱកាស​បន្តរកគ្រាប់បាល់ទៀតបាន ហើយប្រសិន​បើបានស៊ុតចូលតែ១គ្រាប់ទៀត នឹងវ៉ាដាច់ Ali Daei ដោយប្រហែល​ជានឹងគ្មាន​កីឡាករ​ពិភពលោកណាផ្សេងទៀត អាច​បំបែកកំណត់ត្រានេះបានទៀតឡើយ។

គិតត្រឹមយប់មិញនេះ Ronaldo គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ​បង្អស់​ក្នុងពានរង្វាន់ UEFA EURO ចំនួន ១៤គ្រាប់ បំបែក​កំណត់ត្រារបស់​អតីតកីឡាករបារាំង M. Platini ដែលមាន ៩គ្រាប់។ Ronaldo ក៏ជាកីឡាករដែលបង្ហាញខ្លួន​ច្រើនជាងគេផងដែរក្នុងពានរង្វាន់នេះ ចំនួន ៥លើក ចាប់តាំងពី EURO 2004 មក៕

ប្រភព៖ Yahoo

អត្ថបទថ្មី
;