ថ្ងៃ​ខែ​ប្រកួត​រវាង ​កម្ពុជា ​ទល់​នឹង​កោះ​ហ្គាំ​ វគ្គជម្រុះ​ AFC Asian Cup 2023

  • 2021-06-24 08:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតវគ្គជម្រុះ​ពាន​រង្វាន់​ AFC Asian Cup ជាមួយក្រុម កោះហ្គាំ ចំនួន ២ជើងដែលការប្រកួតជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ និងជើងទីពីរនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ដើម្បី​យក​កៅអីឡើង​ទៅ​ប្រកួត​ជម្រុះជុំ​ទី​ ៣។

រូបថតដោយ៖​ FFC
ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩ ការ​ប្រកួតវគ្គ​ជម្រុះ Playoff នេះ​​មិន​ទាន់​​ប្រាកដថា ​ត្រូវ​ប្រកួត​ក្នុង​ប្រទេស​កម្ពុជា​ ឬ​ទឹក​ដី​កណ្ដាល​យ៉ាងណានោះទេ។ ក្រុម​ឈ្នះទាំងពីរ​ជើង​ ២​ ក្រុម​នឹង​ឡើង​ទៅ​បង្គ្រប់​២កៅអីនៅ​សល់ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី៣​ មាន​ ២២ ក្រុម​រង់ចាំ។

សម្រាប់ប្រវត្តិនៃការជួបគ្នានាពេលកន្លងទៅ កម្ពុជា ឈ្នះ ៣-០ នៅខែមេសាឆ្នាំ ២០០៦ និង កម្ពុជា ចាញ់ ០-២ នៅខែវិច្ឆិកាឆ្នាំ ២០១៣ ។

ចំណែកឯក្រុមបាល់ទាត់ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី និង​ត្រូវ​ជួប​ក្រុមជម្រើស​ជាតិ​ឆាយនីសតៃប៉ិ៕

រូបថត៖ GuamFA

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;