គេហទំព័រ​វៀតណាម​សរសើរ និស្សិត​វិស្វកម្ម​កម្ពុជា​ពូកែ​ណាស់ធ្វើឲ្យគេភ្ញាក់ផ្អើលក្នុងសាលាបច្ចេកទេស

  • 2021-06-24 10:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​និស្សិតរៀនឆ្នាំទី ៤ ឈ្មោះ វុន លៀម ជំនាញវិស្វកម្មមេកាត្រូនិច Mechatronic Engineering សម្រេចបានលទ្ធផលគួរឲ្យកោតសរសើរគឺយកបាន GPA: 3.84 ក្នុងពិន្ទុពេញ 4.0 ឈរលំដាប់ទី​ ៦ នៅក្នុងបញ្ជីឈ្មោះទទួលបានពិន្ទុដែលនិស្សិតគ្រប់គ្នាតែងប្រាថ្នា។

​លើសពីនេះទៀតរង្វាន់ដ៏គាប់ចិត្តបំផុតជូន យុវជន វុន លៀម គឺការជាប់អាហារូបករណ៍របស់សាលាបច្ចេកទេសវៀតណាមដ៏ល្បីល្បាញ បន្ថែមពីលើអាហារូបករណ៍រដ្ឋាភិបាលផ្តល់ជូនមួយទៀត សរុបទៅជាប់ម្ដងពីររៀនមិនបង់ថ្លៃ១០០%។ ​

រូបថតយកពីគណនីហ្វេសប៊ុក
គេហទំព័រ​ល្បីៗ​វៀតណាមនោះដូចជា Vnepress.net , VTC.vn និង Vietnamnet.vn ចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនានេះជាមួយនឹងចំណងជើងធំៗ៖ «វុន លៀមនិស្សិតបរទេសដំបូងបង្អស់ ឈ្នះអាហារូបករណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាហាណូយជាការបើកទំព័រប្រវត្តិសាស្ត្រក្នុងបញ្ជីនិស្សិតឆ្នើម។»

Hanoi University of Science and Technology គឺជាសាកលវិទ្យាល័យលំដាប់ខ្ពស់មួយនៅក្នុងប្រទេសវៀតណាម។ និស្សិតទាំងឡាយណាដែលមានបំណងចង់ប្រលងចូលរៀននៅសាលាមួយនេះ ទាល់តែជានិស្សិតពូកែនិងមានចំណេះពិតប្រាកដ ដោយសារការទាមទារពិន្ទុប្រលងចូលខ្ពស់មែនទែន។

ម្យ៉ាងវិញទៀតដើម្បីទទួលបានសញ្ញាបត្រនោះទៀតសោត រឹតតែពិបាកមិនមែនជាការងាយស្រួលឡើយមាននិស្សិតជាច្រើនមកហើយមិនអាចបញ្ចប់ការសិក្សាទាន់ឆ្នាំ ឬរហូតសម្រចចិត្តឈប់រៀនពាក់កណ្ដាលទី។

រូបថតដោយ៖ Vietnamnet

​សម្រង់សម្ដីក្នុងបទសម្ភាសន៍រវាងជាមួយ Vietnamnet អតីតសិស្សពូកែមកពីខេត្តបន្ទាយមានជ័យរូបនេះ បានប្រឡងជាប់ទៅសិក្សានៅវៀតណាមក្នុងឆ្នាំ ២០១៧ មកដល់ឆ្នាំនេះគឺឆ្នាំទី៤ហើយ។ រូបគេមិនដែលឆ្វេសប្រហែសក្នុងការក្រេបយកចំណេះដឹងលើជំនាញដែលខ្លួនជ្រើសរើសនោះទេ ប្រឹងតាំងពីឆ្នាំទីមួយរហូតដល់សម្រេចបានលទ្ធផលសឹងតែល្អឥតខ្ចោះនៅដំណាច់ឆ្នាំទីបួន ជាមួយនឹងពិន្ទុ GPA 3.84 ខ្ពស់បំភុតប្រចាំសាលាក្នុងចំណោម Top 6 ។

វុន លៀម បន្តទៀតថា គម្រោងថ្ងៃអនាគតរូបគេចង់យកចំណេះជំនាញមួយនេះទៅបង្កើតជាអាជីវកម្ម។ រូបគេនឹងត្រឡប់មកមាតុភូមិវិញ ក្រោយការសិក្សាបញ្ចប់ប្រឡងចេញនៅធ្វើនៅអំឡុងខែខែកុម្ភៈឆ្នាំ២០២២។

អតីត​និស្សិត​បច្ចេកទេស​មកពីសាលាតិចណូ ឬវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា យុវជន វុន លៀម ប្រាប់ទៅសមាគមនិស្សិតខ្មែរនៅវៀតណាម ដោយសង្ខេបឲ្យដឹងថា៖ «ដើម្បីទទួលបានលទ្ធផលល្អបែបនេះ គាត់តែងតែខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងថ្នាក់និងក្រៅថ្នាក់ ស្រាវជ្រាវឯកសារជាច្រើនបន្ថែម ព្រមទាំងចូលរួមរាល់សកម្មភាពផ្សេងៗរបស់សាលាដើម្បីបន្ថែមបំណិនជីវិតនិងបន្ថែមមិត្តភាពផងដែរ។»

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;