EU ជំទាស់​បំណង​របស់​បារាំង និងអាល្លឺម៉ង់ ដែល​ចង់បើកកិច្ចប្រជុំផ្ទាល់ជាមួយលោក ពូទីន

  • 2021-06-25 02:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំបារាំង និងអាល្លឺម៉ង់ បាន​ស្នើឱ្យ​អញ្ជើញ​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន មក​ចូលរួមប្រជុំផ្ទាល់​ជាមួយ​មេដឹកនាំសហភាពអឺរ៉ុប ប៉ុន្តែ​បំណង​នេះ​ត្រូវបានប្រទេស EU មួយចំនួន​មិន​ឯកភាព​ឡើយ។

សំណើនេះ ធ្វើឡើង​បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន បាន​ជួបពិភាក្សាផ្ទាល់​ជាមួយលោក ពូទីន នៅក្រុងហ្សឺណែវ ប្រទេសស្វីស​ កាលពីសប្តាហ៍មុន។

មេដឹកនាំអាល្លឺម៉ង់ លោកស្រី Angela Merkel បាន​ថ្លែងថា ប្រទេស EU គួរ​តែបើកកិច្ចសន្ទនាផ្ទាល់​ជាមួយរុស្ស៊ី ព្រោះ «ជម្លោះនានា​អាច​នឹងត្រូវបានដោះស្រាយ​ ប្រសិនបើអ្នក​និយាយរកគ្នា»។

ចំណែកលោក Emmanuel Macron ប្រធានាធិបតីបារាំង ​បញ្ជាក់​ថា ចំណងកាន់តែកក់ក្តៅ​ជាមួយ​ក្រុងមូស្គូ គឺ​ចាំបាច់​ណាស់​សម្រាប់​ស្ថិរភាព​ទ្វីបអឺរ៉ុប។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ EU នៅថ្ងៃទី២៥មិថុនានេះ បញ្ជាក់ថា ពួកគេ​នឹង​រៀបចំ​លក្ខខណ្ឌសម្រាប់​កិច្ចសន្ទនាជាមួយរុស្ស៊ី។

សេចក្តីថ្លែងការណ៍​ ក៏បាន​ជំរុញ​ឱ្យ​តំណាងជាន់ខ្ពស់ EU ទទួលបន្ទុក​កិច្ចការបរទេស រៀបចំ​ជម្រើស​ចាត់វិធានការបន្ថែមទៀត ដោយ​រួមមានទាំងទណ្ឌកម្មប្រឆាំង​នឹងរុស្ស៊ី​ផងដែរ៕

​​

ប្រភព៖ DW

អត្ថបទថ្មី
;