ស្មានតែអ៊ីស្រាអែលរួចផុតហើយ ដឹងអី​ស្រាប់តែផ្ទុះកូវីដជាថ្មីឆ្លងរាប់រយនាក់

  • 2021-06-25 07:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល ដែលបានចាក់វ៉ាក់សាំងលឿនជាងគេ និង​​កំពុង​វិលទៅរកជីវិតធម្មតាវិញ ដោយមិនបាច់​ពាក់ម៉ាសនោះ ស្រាប់តែថ្មីៗនេះ​បាន​រកឃើញ​ករណីឆ្លងកូវីដ១៩​ថ្មីជាង ៧០០នាក់ នៅតាម​បណ្តាក្រុងមួយចំនួន។

ក្នុងចំណោមករណីឆ្លងថ្មី ក៏មានច្រើនដែរ​ដែលផ្ទុះ​ចេញពីសាលារៀន ដែលក្មេងៗសិស្សសាលា​ជាច្រើន​នៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ បើទោះបីជា​ប្រទេសនេះ​បាននឹង​កំពុងដំណើរ​ការចាក់ឱ្យក្មេងពីអាយុ ១២ ដល់ ១៥ឆ្នាំ​ក៏ដោយ។

យ៉ាងណាមិញ បើតាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល បង្ហាញ​ថា ទោះបី​ជាមានការផ្ទុះការឆ្លងថ្មីៗនេះមែន ប៉ុន្តែ​ករណីស្លាប់​នៅតែគ្មាន ហើយ​មានតែ​ ២៦នាក់ប៉ុណ្ណោះ ក្នុងចំណោម​អ្នកដែល​បានឆ្លង ៧២៩នាក់ ត្រូវបាន​បញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ។

មន្រ្តីសុខាភិបាល និងអ្នកជំនាញ​អ៊ីស្រាអែលមួយចំនួនលើកឡើង​ថា ការឆ្លងថ្មីនេះ គឺបណ្តាលមកពីវីរុស Delta ចេញពីអ្នកដំណើរបរទេសចូលមកក្នុងប្រទេស៕

ប្រភព៖ New York Times

អត្ថបទថ្មី
;