អំឡុង និងក្រោយកូវីដ! កម្ពុជា នឹង​បញ្ចេញ​កញ្ចប់ថវិកា​ចំណាយ​ លើ៦ចំណុចនេះ

  • 2021-06-25 08:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 302

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ជម្រាបទៅកាន់លោកស្រី Victoria Kwakwa អនុប្រធាធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និងប៉ាស៊ីហ្វិក ក្នុងជំនួបនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ អំពីវិធានការ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែលបានដាក់ចេញ​ជាបន្តបន្ទាប់​ចំនួន ៨ជុំ សំដៅប្រយុទ្ធ​ការពារ​សុខភាព​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សេដ្ឋកិច្ច និងជីវភាព​របស់​ប្រជាជន ជាពិសេស​គ្រួសារ​ក្រី និងងាយរងគ្រោះ។

លោកបន្តថា វិធានការជុំទី៩ ស្តីពការ​ស្តារ​ និងជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុង និងក្រោយ​ពីវិបត្តិ​នៃជំងឺកូវីដ១៩ ក៏នឹងត្រូវដាក់ចេញ​បន្ថែមទៀត​ក្នុងពេលឆាប់ៗ​ខាងមុខនេះ។ កញ្ចប់​ចំណាយ​អន្តរាគមន៍ជាក់ស្តែង​ទាំងនោះ​រួមមាន៖

១. ចំណាយ​លើការទប់ស្កាត់ និង​ព្យាបាលជំងឺកូវីដ១៩ តាមរយៈ​ក្រសួងសុខាភិបាល

២. ចំណាយ​លើការបណ្តុះបណ្តាល​ជំនាញ និងឧបត្ថម្ភ​កម្មករ​ពេលព្យួរកិច្ចសន្យាការងារ តាមរយៈ​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ

៣. គម្រោង​សាច់​ប្រាក់ពលកម្ម​ចំនួន ១០០លានដុល្លារ នៅឆ្នាំ​២០២០ និង ១៦០លានដុល្លារ នៅឆ្នាំ​២០២១

៤. កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារ ក្រ-១ ក្រ-២ និងជនងាយរងគ្រោះ

៥. ចំណាយ​ផ្នែក​សន្តិសុខស្បៀង និងការជំរុញចលនាផលិតស្បៀង និងចំណាយផ្សេងៗ

៦. ចំណាយ​អន្តរាគមន៍​ផ្នែក​សេដ្ឋកិច្ច​ជួយដល់​សហគ្រាស​ធុនតូច និងមធ្យម តាមរយៈធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម និង​ក្រុមហ៊ុន​សាជីវកម្មធានា​ឥណទាន​កម្ពុជា៕

;