ប្រទេសមួយទៀតហើយ នឹង​ចាប់ផ្តើម​ចាក់ Sinovac បន្ថែម​ដូសទី៣ ខែក្រោយ​

  • 2021-06-28 01:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសតួកគី នឹង​ចាប់ផ្តើមចាក់​វ៉ាក់សាំង Sinovac បន្ថែមដូសទី៣ នៅខែកក្កដា ឆ្នាំ២០២១​ខាងមុខនេះ។ យ៉ាងណាមិញ ចំពោះ​ការចាក់ដូសទី៣នេះ ប្រជាជន​ក៏អាចមានជម្រើសចាក់វ៉ាក់សាំងផ្សេងក្រៅពី Sinovac ផងដែរ។

មកដល់ពេលនេះ តួកគី បានចាក់វ៉ាក់សាំងគ្រប់២ដូសដល់ប្រជាជនប្រមាណជាង ១៤លាននាក់ និង១ដូស បានជាង ២៧,៤លាននាក់ ​ក្នុងចំណោម​ប្រជាជនសរុបប្រហែល ៨៤លាននាក់។ ការចាក់ដូសទី១​ គ្រោងនឹងបញ្ចប់​នៅចុងខែសីហា​ខាងមុខ។

​គួររំលឹក​ថា កាលពីខែមេសា ក្រសួងសុខាភិបាលតួកគី ​បានសិក្សាឃើញ​ពីប្រសិទ្ធភាព​នៃការចាក់វ៉ាក់សាំងនេះ​ថា អត្រាឆ្លងថ្មី​នៃក្រុមមនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើង គឺមានការធ្លាក់ចុះពី ១៧,៧% មកនៅត្រឹម ៨,២% ចំណែក​ក្រុមគ្រូពេទ្យ គឺមាន​ករណីឆ្លងថ្មីធ្លាក់ចុះពី ៥,៣% មកនៅត្រឹម ១,៣%។ អត្រាអ្នកឆ្លងដែល​ត្រូវបញ្ជូនទៅមន្ទីរពេទ្យ​ធ្លាក់ចុះពី ៥៧,៤% មកនៅត្រឹម៣១%៕

ប្រភព៖ Hurriyetdailynews

អត្ថបទថ្មី
;