Ronaldo ​បោះ​សម្ដី​ដាក់​អ្នក​ចាំទី​បែលហ្សិក​៖ «អ្នកឯងសំណាង បាល់វាអត់ចង់ចូលទីថ្ងៃនេះ»

  • 2021-06-28 04:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​ក្នុង​គណនី Twitter ផ្លូវការ UEFA Euro 2020 បានប្រែសម្រួលពីភាសាព័រទុយហ្គាល់មកជាភាសាអង់គ្លេសថា៖ «អ្នកឯងសំណាងមែន។ បាល់ថ្ងៃនេះ វាអត់ចង់ចូលទីសោះ។ សំណាងល្អប្រកួតក្រោយ។» នេះ​ជាសន្ទនាខ្លីរវាង Cristiano Ronaldo ទៅកាន់អ្នកចាំទី Thibaut Courtois ក្រោយ​ចប់​ការ​ប្រកួត​ បែលហ្សិក ឈ្នះ ព័រទុយហ្គាល់ ​១-០ ​ក្នុង​កីឡដ្ឋាន​របស់​ក្រុម Sevilla នាទឹកដីអេស្ប៉ាញ។

រូបភាពយកចេញពីវីដេអូ UEFA.com
​ក្រុមលេខ ៥ ពិភពលោក ព័រទុយហ្គាល់​ ​មាន​ឳកាសច្រើនតែគ្មានសំណាង បើមើលលើស្ថិតិប្រកួតយប់មិញនេះទាត់ចំគោលដៅ៦ជើងហើយខុសគោលដៅ១២ជើងឯណោះ ផ្ទុយទៅវិញ Courtois ចាប់បាល់បាន៦លើកនិងរក្សាបាន Cleansheet ពេញ៩០នាទី។

​រីឯបែលហ្សិក ទាត់ចំគោលដៅតែមួយជើងគត់ចូលទីតែម្ដងស៊ុតពីលើដំបូលទូកជាបច្ចេកទេសសុទ្ធសាធពីសំណាក់ខ្សែបម្រើក្លឹប Dortmund គឺ Thorgan Hazard ត្រូវជាប្អូនប្រុសរបស់ Eden Hazard ជួយក្រុមលេខ១ពិភពលោក បែលហ្សិក ត្រូវតទល់នឹងក្រុមខ្លាំង អ៊ីតាលី នៅយប់ម៉ោង ២ រំលងអាធ្រាត្រក្នុងកីឡដ្ឋាន Alianz Arena ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ប្រភព៖ UEFA

ទស្សនាវីដេអូ ឬចុចលើ link នេះ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;