Ronaldo ហាលអាវតែមានកីឡាករម្នាក់ទៀតរំពឹងខ្ពស់អាចដណ្ដើម Euro Golden boot
- 2021-06-28 05:02:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ហាលអាវតែមានកីឡាករម្នាក់ទៀតរំពឹងខ្ពស់អាចដណ្ដើម Euro Golden boot
ចន្លោះមិនឃើញ
គិតត្រឹមវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍ Euro 2020 ខ្សែប្រយុទ្ធវ័យក្មេងរបស់សាធារណៈរដ្ឋឆែក Patrick Schick កំពុងឈរលេខពីររកបាន ៤ គ្រាប់ខណៈដែលក្រុមជម្រើសជាតិរបស់គេឡើងវគ្គបន្ត។
សម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ៥ គ្រាប់កំពុងឈរលេខមួយជាអ្នកស៊ុតចូលច្រើនជាងគេ ក៏ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ធ្លាក់ចេញពីកម្មវិធី។
ដូចនេះបើខ្សែប្រយុទ្ធកឹ្លប Bayer Leverkusen វ័យ ២៤ឆ្នាំអាចបន្តរកគ្រាប់បាននៅវគ្គ ៨ក្រុម ឬបន្តឡើងដល់វគ្គ៤ក្រុម គេនឹងមានភាគរយខ្ពស់រំពឹងឈ្នះស្បែកជើងមាស Euro Golden boot ជាលើកដំបូងក្នុងអាជីពបាល់ទាត់។
ក្រុមបាល់ទាត់ជម្រើសជាតិ ឆែក ជួប ដាណឺម៉ាក វគ្គ៨ក្រុមនៅយប់ម៉ោង១១ថ្ងៃទី៣ខែកក្កដាឆ្នាំ ២០២១ ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2020 ។
រំឮកទៅក្រោយបន្តិចកាលពី Euro 2016 ម្ចាស់ស្បែកជើងមាស Euro Golden boot ឬអ្នកស៊ុតចូលច្រើនជាងគេបានទៅលើខ្សែប្រយុទ្ធបារាំង Antoine Griezmann រកបាន ៦ គ្រាប់តាំងពីវគ្គក្នុងពូលដល់វគ្គផ្តាច់ព្រ័ត្រ។ រីឯអ្នកលេខពីរគឺខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo រកបាន៣គ្រាប់ស្មើខ្សែប្រយុទ្ធបារាំង Olivier Giroudលេខបី៕