Mbappé ផុសរៀបរាប់បែបនេះ បន្ទាប់ពីសាងកំហុសមិនអាចជួយជម្រើសជាតិបាន

  • 2021-06-29 01:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ Kylian Mbappé បង្ហោះសារលើ Twitter ជាសាធារណៈដូច្នេះថា៖ «ឲ្យខ្ញុំសុំទោសផង! ចំពោះកំហុសទាត់ប៉េណាល់ទី។ ចិត្តខ្ញុំចង់ជួយជម្រើសជាតិខ្លាំងណាស់ ប៉ុន្តែមិនអាចធ្វើបាន។ កំហុសដ៏ធំនេះនឹងធ្វើឲ្យខ្ញុំគិតច្រើនដេកមិនលក់។ បាល់ទាត់ជាកីឡាដែលខ្ញុំស្រលាញ់ចូលចិត្តខ្លាំងបំផុត ចំពោះគ្រាប់បាល់បែបនេះ វាច្បាស់ណាស់ មួយចានទឹកមួយចានគោក មែនៗ(risk)។»

​វគ្គ១៦ក្រុមចុងក្រោយយប់មិញនេះរវាង បារាំង និងស្វីស ឈានដល់វគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តី​ លទ្ធផលគឺ បារាំង ៣ (៤) ចាញ់ ស្វីស ៣ (៥)។ កីឡាករ​បារាំងដែល​ស៊ុតបេ៉ណាល់ទី​គ្រាប់ចុងក្រោយ​មិនចូលគឺ Kylian Mbappe ចប់ប្រកួត បារាំង ធ្លាក់ចេញពីកម្មវិធី UEFA Euro 2020៕ ប្រភព៖ ESPN

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;