ប្រធានាធិបតីហ្វីលីពីន សាកល្បងសមត្ថភាព ប៉ាគីអាវ មុនបោះឆ្នោតឆ្នាំក្រោយ
- 2021-06-29 03:48:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីហ្វីលីពីន សាកល្បងសមត្ថភាព ប៉ាគីអាវ មុនបោះឆ្នោតឆ្នាំក្រោយ
ចន្លោះមិនឃើញ
លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន បានសាកល្បងសមត្ថភាពរបស់ ម៉ាននី ប៉ាគីអាវ ដែលជាសមាជិកសភា ធ្វើយ៉ាងណារកឱ្យឃើញស្ថាប័នពុករលួយក្នុងប្រទេស ដើម្បីបង្កើនប្រជាប្រិយភាពមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២២។
លោក ឌូទើតែ ថ្លែងកាលពីថ្ងៃទី២៨ មិថុនា ២០២១ ដូច្នេះថា៖ «ប៉ាគីអាវ នៅតែបន្តនិយាយអំពីស្ថានភាពរដ្ឋបាលបច្ចុប្បន្នរបស់យើង ច្រើនជាង អំពើពុករលួយ ៣ដង។ ដូច្នេះ ខ្ញុំបានសាកល្បងសមត្ថភាពគាត់ ដោយត្រូវឱ្យគាត់រកឱ្យឃើញស្ថាប័នពុករលួយ ហើយទុកឱ្យខ្ញុំជាអ្នកចាត់ការ។ ត្រឹម១សប្តាហ៍ ខ្ញុំនឹងចាត់ការរឿងទាំងនេះ»។
លោកថ្លែងសំដៅទៅប៉ាគីអាវថា៖ «ប៉ុន្មានឆ្នាំនេះ អ្នកមិនបាននិយាយអ្វីសោះ ប៉ុន្តែអ្នកតែងតែទទួលបានការកោតសរសើរពីខ្ញុំ។ អ៊ីចឹងឥឡូវនេះ អ្នកត្រូវតែនិយាយអំពីរឿងពុករលួយ។ អំពើពុករលួយនៅកន្លែងណា ការិយាល័យមួយណា»។
លោក ឌូទើតេ ព្រមានថា បើប៉ាគីអាវ បរាជ័យក្នុងរឿងនេះ លោកនឹងឃោសនាទម្លាក់ប្រជាប្រិយភាព ដោយប្រាប់មិនឱ្យប្រជាជនបោះឆ្នោតឱ្យប៉ាគីអាវឡើយ៕