ថ្ងៃនេះខួបគយ៧០ឆ្នាំ លោកអ្នកមានដឹងថាគយមានមេប៉ុន្មាននាក់ហើយ?
- 2021-06-29 09:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះខួបគយ៧០ឆ្នាំ លោកអ្នកមានដឹងថាគយមានមេប៉ុន្មាននាក់ហើយ?
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រមលេខ ៦៦១ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបបខ្មែរក្រហម។ អង្គភាពនេះចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម។ អង្គភាពនេះត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យលេខ ០៦ អនក្រ ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៨៨។ ទីចាត់ការគយនិងរដ្ឋាករត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យលេខ ១៣៤ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។ អ គ រ គឺជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
១. ឆ្នាំ១៩៥២ លោក អៀរ ស៊ីចូវ និស្សិតពាណិជ្ជកម្មមកពីបារាំង
២. ឆ្នាំ១៩៥៤ លោក កែវ ម៉ុងគ្រី និស្សិតពាណិជ្ជកម្មមកពីបារាំង
៣. ឆ្នាំ១៩៥៦ លោក អ៊ុច សាំសែម អធិការគយ-រដ្ឋាករ
៤. ឆ្នាំ១៩៥៨ លោក កុច សាន អធិការគយ-រដ្ឋាករ
៥. ឆ្នាំ១៩៦០ លោក ញ៉ឹក នូ មន្ត្រីរាជវាំង
៦. ឆ្នាំ១៩៦២ លោក ជុំ យ៉ែម មន្ត្រីរាជវាំង
៧. ឆ្នាំ១៩៦៣ លោក ឈិន រ៉ែន អធិការគយ-រដ្ឋាករ
៨. ឆ្នាំ១៩៦៤ លោក ជុំ យ៉ែម អធិការគយ-រដ្ឋាករ
៩. ឆ្នាំ១៩៦៦ លោក ហ៊ូ ហុង មន្ត្រីរាជវាំង
១០. ឆ្នាំ១៩៦៨ លោក ជុំ យ៉ែម អធិការគយ-រដ្ឋាករ
១១. ឆ្នាំ១៩៧០ លោក សូ ខាំខូយ អធិការគយ-រដ្ឋាករ
១២. ឆ្នាំ១៩៧២ លោក ជុំ យ៉ែម អធិការគយ-រដ្ឋាករ
១៣. ឆ្នាំ១៩៧៤ លោក គិម សុន នាយកកិច្ចការសាធារណៈ
១៤. ឆ្នាំ១៩៧៥ លោក គង់ សាវិន អធិការគយ-រដ្ឋាករ
១៥. ឆ្នាំ១៩៧៩ -១៩៩៧ លោក ស ហូរ នាយកទីចាត់ការគយ និងរដ្ឋាករ
១៦. ឆ្នាំ១៩៩៧ -១៩៩៨ លោក អ៊ិន សារឿង នាយកទីចាត់ការគយ និងរដ្ឋាករ
១៧. ឆ្នាំ១៩៩៨ -២០១៤ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អ គ រ
១៨. ខែកញ្ញា ២០១៤ -បច្ចុប្បន្ន លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ
អ គ រ បានក្លាយជាសមាជិកទី ១៥៥ នៃអង្គការគយពិភពលោក (World Customs Organization) នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០១៕
ប្រភព៖ customs.gov.kh