ប្រទេស​អាស៊ាន​មួយនេះ ក៏គ្រោងចាក់វ៉ាក់សាំង​បន្ថែមដូសទី៣ដែរ

  • 2021-06-30 01:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ម៉ាឡេស៊ី កំពុង​សិក្សាអំពី​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ១៩ ប្រឆាំង​នឹង​វីរុស Delta ហើយ​ត្រូវការ​សម្រាប់​ការចាក់ដូសទី៣។

លោក Khairy Jamaluddin រដ្ឋមន្រ្តី​សម្របសម្រួល​កម្មវិធី​ប្រព័ន្ធសុំា​កូវីដ១៩ បាន​និយាយថា បណ្តា​ប្រទេស​អភិវឌ្ឍ កំពុងជំរុញ​ការផលិតវ៉ាក់សាំង​ត្រៀមសម្រាប់​ឆ្នាំ​ក្រោយ ក្នុងនោះ​គឺ​ការចាក់បន្ថែមដូសទី៣។

លោក​ថ្លែងថា៖ «យើង​ចង់ទទួលបាន​ទិន្នន័យ​ដែលល្អប្រសើរ​​អំពី​រយៈពេលរបស់​វ៉ាក់សាំង ហើយ​យើងគួរតែចាប់ផ្តើមចាក់ដូសទី៣ ប្រសិនបើចាំបាច់។ នេះគឺ​សម្រាប់​ការព្យាករឆ្នាំក្រោយ»៕

ប្រភព៖ theedgemarkets

អត្ថបទថ្មី
;