ប្រព័ន្ធប្រឡាយបុរាណ២ខ្សែ ត្រូវបានស្ដារឡើងវិញ ដើម្បីបញ្ចៀសទឹកជំនន់ក្នុងតំបន់អង្គរ

  • 2021-06-30 06:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក ក៏ដូចជាការបញ្ជៀសទឹកជំនន់នៅក្នុងតំបន់អង្គរ និងក្រុងសៀមរាប ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើការស្តារឡើងវិញនូវប្រព័ន្ធប្រឡាយបុរាណចំនួន២ខ្សែ ដែលមានប្រវែងសរុប ៣ ៣០០ម៉ែត្រ។

ប្រព័ន្ធប្រឡាយដែលបាននិងកំពុងស្ដាររួមមាន ខ្សែទី១មានប្រវែង២០០០ម៉ែត្រ ស្ថិតនៅផ្នែកខាងលិចស្ទឹងសៀមរាប ដែលមានទីតាំងចាប់ភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ រហូតដល់ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ខ្សែទី២ ផ្នែកខាងកើតស្ទឹងសៀមរាប មានប្រវែង១៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

ប្រឡាយទាំង២ខ្សែនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃប្រឡាយរំដោះទឹកជំនន់ពីស្ទឹងសៀមរាប ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងរលួស ហើយក៏ជាប្រឡាយនាំទឹកដ៏សំខាន់ ចូលទៅក្នុងកសិន្ធុប្រាសាទអង្គរធំ អង្គរវត្ត បារាយណ៍ខាងជើង បារាយណ៍ខាងលិច និងអាងស្តុកទឹកនានាក្នុងតំបន់អង្គរ អាងស្កុកទឹកភ្នំបូកផងដែរ។ លើសពីនេះទៅទៀត ការងារស្តាប្រឡាយខាងលើនេះ ក៏ផ្តល់ជាប្រយោជន៍ក្នុងការរក្សាទឹកសម្រាប់ការអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពផងដែរ៕

អត្ថបទថ្មី
;