អ៊ីស្រាអែលទិញវ៉ាក់សាំងស្តុកទុកច្រើនពេក ឥឡូវជិតហួសដឺឡេបាត់ កំពុងឆ្លេឆ្លាវ៉ៃចេញ

  • 2021-06-30 08:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល នឹង​បំផ្លាញ​វ៉ាក់សាំង​ Pfizer ប្រមាណ ៨០ម៉ឺនដូស​ចោល បើរកអ្នកទិញ​មិនបាន​ក្នុងរយៈពេល២សប្តាហ៍ទៀត ដោយសារតែវា​នឹង​ហួសដឺឡេ​នៅចុងខែកក្កដា ឆ្នាំ​២០២១​ខាងមុខ។

រូបតំណាង
ប្រទេសនេះ​ មានវ៉ាក់សាំង​ប្រមាណ ១,៤លានដូស ដែលនឹងផុតកំណត់​ការប្រើប្រាស់​នៅចុងខែក្រោយ ប៉ុន្តែមុនផុតកំណត់ អ៊ីស្រាអែល​អាចនឹង​ប្រើប្រាស់​បាន​ប្រហែល ៦០ម៉ឺនដូស ដើម្បីចាក់ដល់​ក្មេងអាយុ ១២ ដល់ ១៥ឆ្នាំ ចំនួន៣ម៉ឺននាក់ដែរ ដូច្នេះសល់ ៨០ម៉ឺនដូសនឹងត្រូវកម្ទេចចោល។

អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមចរចាជាមួយប្រទេសជាច្រើន ឱ្យមកទិញវ៉ាក់សាំង​របស់ខ្លួន ឬដោះដូរវ៉ាក់សាំងគ្នា៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;