ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យ សម្រេចបានស្ទើរតែ ១០០%ហើយ
- 2021-06-30 08:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យ សម្រេចបានស្ទើរតែ ១០០%ហើយ
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាពផ្លូវវាងក្រុង សិរីសោភ័ណ សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ ឋិតនៅក្នុងគម្រោង សាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរ តែ១០០%ហើយ។ ពិធីចុះពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
សូមជម្រាបជូនថា៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះត្រូវបានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាល ទ្រូងផ្លូវ និងមានដាំដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ដែលអាចជួយឱ្យអ្នកបើកបរ ក៏ដូចជាអ្នកធ្វើ ដំណើរតាមបណ្តាញផ្លូវនេះទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន