ទីបំផុត! ពូទីនទម្លាយប្រភេទវ៉ាក់សាំងដែលលោកបានចាក់ហើយ
- 2021-07-01 01:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ពូទីនទម្លាយប្រភេទវ៉ាក់សាំងដែលលោកបានចាក់ហើយ
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបញ្ជាក់ថា លោកបានចាក់វ៉ាក់សាំងក្នុងស្រុក Sputnik V។ ការថ្លែងនេះ ធ្វើឡើងក្នុងវេទិកាសំណួរ-ចម្លើយជាសាធារណៈតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
គួររំលឹកថា លោក ពូទីន បានចាក់វ៉ាក់សាំងដូសទី១ និងទី២ កាលពីខែមីនា និងមេសា ប៉ុន្តែពេលនោះគេមិនបានបង្ហាញប្រភេទវ៉ាក់សាំងដែលលោកបានចាក់នោះទេ ហើយក៏គ្មានបង្ហាញរូបថតដែរ។
ប្រធានាធិបតីវ័យ៦៨ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖ «ខ្ញុំយល់ឃើញថា ខ្ញុំត្រូវការការពារ (ពីកូវីដ១៩) កាន់តែយូរ។ ដូច្នេះ ខ្ញុំជ្រើសរើសចាក់វ៉ាក់សាំង Sputnik V។ យោធាក៏ទទួលចាក់ Sputnik V ដែរ ហើយបន្ទាប់មកទាំងអស់ខ្ញុំគឺជាអគ្គមេបញ្ជាការ»។
លោកបន្តថា បន្ទាប់ពីចាក់ដូសទី១រួចហើយ លោកគ្មានអារម្មណ៍ថារងផលប៉ះពាល់អ្វីទាំងអស់។ ប៉ុន្តែប្រហែល៤ម៉ោងក្រោយមក មានការឈឺខ្លះៗត្រង់កន្លែងចាក់។ ចំណែកការចាក់ដូសទី២ គឺពេលថ្ងៃត្រង់ ហើយនៅពេលកម្តៅរបស់លោកឡើងដល់ ៣៧,២អង្សារសេ។ បន្ទាប់មកលោកក្រោកពីដេកវិញគឺកម្តៅធ្លាក់ចុះមក ៣៦,៦អង្សារសេ៕