ស៊ី ជិនពីង៖ អ្នកគំរាម​ចិន ដូចយកក្បាលទៅដំនឹងជញ្ជាំងបែកឈាមរហាច

  • 2021-07-01 07:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាន​ព្រមាន​ថា ប្រទេសចិន​​មិនអនុញ្ញាតឱ្យនរណាម្នាក់​មកគំរាមឡើយ ហើយ​បើព្យាយាមធ្វើបែបនេះ គឺដូចយកក្បាល​ទៅដំជញ្ជាំង​ដែក​បែកឈាមរហាច ដោយ​ប្រជាជន​ចិន ១,៤ពាន់លាននាក់អ៊ីចឹង។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពីធីខួប១០០ឆ្នាំ នៃការបង្កើត​បក្សកុម្មុយនីស្ត​ចិន នៅ​ទីលានធានអានមិន ក្រុងប៉េកាំង នាព្រឹកថ្ងៃទី១ កក្កដា ២០២១ ដែលមានអ្នកចូលរួមប្រមាណ ៧ម៉ឺននាក់។

លោកថ្លែងដូច្នេះថា៖ «យើងនឹងមិនទទួលយកការប្រៀនប្រដៅ​ពីអ្នកដែលយល់ថា គេមាន​សិទ្ធិបង្រៀនយើងឡើយ។ យើងមិនអនុញ្ញាតឱ្យមានការគំរាម ជិះជាន់ ឬការបង្ក្រាប​មកលើប្រទេសចិនឡើយ»។

បន្ថែមពីនោះដែរ លោក ស៊ី ជិនពីង បញ្ជាក់ថា ប្រទេស​មួយខ្លាំង ត្រូវតែ​មាន​យោធាខ្លាំង ដែល​អាចធានា​ដល់សន្តិសុខជាតិ ហើយកងទ័ពរំដោះប្រជាជនចិន បាន​សម្រេចជោគជ័យ​មិនចេះសាបសូន្យ៕

ប្រភព៖ theguardian

អត្ថបទថ្មី
;