ចិន ជួប វៀតណាម​ ​វគ្គជម្រុះ World Cup 2022 ​អ្នកគាំទ្រ​មក​ឌឺដង​គ្នា​បាត់​ហើយ!​

  • 2021-07-01 09:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​ថា​រវាងពលរដ្ឋ​ប្រទេស​ ​ចិន ​និង​វៀតណាម តែងតែប៉ះពារពាក្យសម្តីទាស់ទែងគ្នា​​សឹង​តែ​គ្រប់​វិស័យ​។ ​ជាមួយគ្នានោះដែរក្នុង​វិស័យ​កីឡា​បាល់ទាត់​ឯណេះវិញ​ បន្ទាប់ពីការចាប់ពូល​បិទ​បញ្ចប់ ​អ្នក​គាំទ្រ​ប្រទេស​ទាំង​ពីរ​បាន​បញ្ចេញ​មតិរៀងៗខ្លួន​បែប​ឌឺដង​គ្នា នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ AFC Asian Cup ។

អ្នក​គាំទ្រ​ខាង​ចិន​សរសេរ​ថា ​»អាច​នឹង​ហូប វៀតណាម ៥ គ្រាប់​,ឯ​អ្នក​តប​វិញ​ខុស​ហើយ វៀតណាម​ទេ​ដែលជា​អ្នក​ហូប ៥គ្រាប់ ព្រោះ​ឥឡូវ​ក្រុម​ជម្រើសជាតិ វៀតណាម ឡើងជើង​ខ្លាំង​ណាស់»។

ក្រុមជម្រើសជាតិ វៀតណាម
​ការចាប់ពូល​នៃការប្រកួតវគ្គជម្រុះ World Cup 2022 ជុំទី៣ ប្រចាំតំបន់អាស៊ី នៅថ្ងៃទី១កក្កដានេះ បង្ហាញថា វៀតណាម ស្ថិតនៅពូល B ជាមួយចិន ជប៉ុន អូស្ត្រាលី អារ៉ាប៊ីសាអ៊ូឌី និងអូម៉ង់។ ចំណែកពូល A រួមមាន អ៊ីរ៉ង់ កូរ៉េខាងត្បូង​ អារ៉ាប់រួម អ៊ីរ៉ាក់ ស៊ីរី និងលីបង់។

​ការប្រកួត​ជើងទី១ ចំនួន ១០ គូ​នឹង​ធ្វើឡើងចាប់ពីថ្ងៃទី២ ដល់​ថ្ងៃ​ទី ៧ ខែកញ្ញា ឆ្នាំ២០២១ ​៕

ក្រុមជម្រើសជាតិ ចិន
អ្នកគាំទ្រចិន
អ្នកគាំទ្រ វៀតណាម

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;