គ្រូវៀតណាម និយាយអ្វីខ្លះពេល​ចាប់បាន​ពូលនៅ​ជាមួយចិន និង​ជប៉ុន ក្នុងវគ្គជម្រុះ World Cup?

  • 2021-07-02 01:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម ត្រូវបាន​ឆ្នោត​ចូល​ក្នុងពូលB នៃវគ្គជម្រុះ World Cup 2022 ជុំទី៣ ប្រចាំតំបន់អាស៊ីដែលរួមមាន​ ជប៉ុន អូស្ត្រាលី ចិន អារ៉ាប៊ីសាអ៊ូឌី និងអូម៉ង់។

គ្រូជម្រើសជាតិវៀតណាម លោក Park Hang-seo បាន​និយាយថា នៅក្នុងពូលB នេះ គ្រប់​ក្រុមទាំងអស់​សុទ្ធតែខ្លាំង​ជាងវៀតណាម។ «យើង​នឹងត្រៀមរៀបចំ​សម្រាប់​ការប្រកួត​នីមួយៗ លេងជាមួយបេះដូង ស្មារតីប្រុងប្រយ័ត្ន ហើយ​យើងនឹង​ព្យាយាមឱ្យបានល្អបំផុត»។

លោកបន្តថា ក្រុមនីមួយៗ​នៅក្នុងពូលនេះ សុទ្ធតែមានរបៀបលេងផ្ទាល់ខ្លួន។ នេះគឺ​ជាឱកាស​សម្រាប់​វៀតណាម ក្នុងការរៀនសូត្រ និង​អភិវឌ្ឍ។ «គូប្រកួតកាន់តែខ្លាំង ស្មារតីលេង​ក៏កាន់តែខ្ពស់»៕

ប្រភព៖ Vietnam Express

អត្ថបទថ្មី
;