ប្រទេសមួយនេះ កំពុងចរចាដោះដូរ​វ៉ាក់សាំងជិតហួសដឺឡេរបស់​អ៊ីស្រាអែល

  • 2021-07-02 07:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល កំពុងចរចា​ជាមួយអង់គ្លេស ក្នុងការ​ដោះដូរ​វ៉ាក់សាំង​ដែលនឹង​ហួស​ដឺឡេ​នៅចុងខែកក្កដានេះ។

គម្រោងនៃការដោះដូរនោះ គឺថាអ៊ីស្រាអែល គ្រោងនឹង​បញ្ជូន​វ៉ាក់សាំង Pfizer ជិត​ហួសដឺឡេ ១លានដូស ទៅអង់គ្លេស ចំណែក​វ៉ាក់សាំងដែល Pfizer គ្រោងបញ្ជូនទៅអង់គ្លេស ក្នុងខែកញ្ញាខាងមុខ គឺផ្ទេរទៅអ៊ីស្រាអែលវិញ។

គួរដឹងថា អ៊ីស្រាអែល​មានវ៉ាក់សាំង​ប្រមាណ ១,៤លានដូស ដែលនឹងផុតកំណត់​ការប្រើប្រាស់​នៅចុងខែក្រោយ ប៉ុន្តែមុនផុតកំណត់ អ៊ីស្រាអែល​អាចនឹង​ប្រើប្រាស់​បាន​ប្រហែល ៦០ម៉ឺនដូស ដើម្បីចាក់ដល់​ក្មេងអាយុ ១២ ដល់ ១៥ឆ្នាំ ចំនួន៣ម៉ឺននាក់ដែរ ដូច្នេះសល់ ៨០ម៉ឺនដូសនឹងត្រូវកម្ទេចចោល បើគ្មានប្រទេសណាទិញ និងដោះដូរគ្នា៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;