រស់នៅខណ្ឌដង្កោយូរហើយ តិចអត់ដឹងមានប្រាសាទសាងសង់សត្សវត្សរ៍ទី៨
- 2021-07-03 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់នៅខណ្ឌដង្កោយូរហើយ តិចអត់ដឹងមានប្រាសាទសាងសង់សត្សវត្សរ៍ទី៨
ចន្លោះមិនឃើញ
ប្រាសាទបុរាណមួយដែលមានរចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨) គឺជាប្រាសាទសាងសង់ក្នុងសម័យមុនអង្គរ ដែលសព្វថ្ងៃមានទីតាំងស្ថិតនៅ ក្នុងវត្តប្រាសាទ ភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រាសាទនេះធ្វើពីឥដ្ឋមានទ្វាបាល២ ផ្តែរចនាបថកំពង់ព្រះ សសរពេជ្ររាងមូល២ទ្រផ្តែរ ប្រាសាទអណ្តែតនៅផ្នែកដំបូល និងមានស៊ុមទ្វារធ្វើពីថ្មថ្លើមអណ្តើក។ យ៉ាងណាមិញប្រាសាទដែលមានអាយុចំណាស់មួយនេះត្រូវបានគេរុះរើ និងរៀបចំឡើងវិញទាំងស្រុងដោយផ្នែកខាងក្នុងមានបិទស៊ីម៉ងត៍ជិតជាពិដាន។
ចង់ដឹងប្រាសាទបុរាណមួយនេះមានសភាពយ៉ាងណា សូមទស្សនារូបភាពខាងក្រោម