ទម្រាំច្នៃចេញ Flying Car ឲ្យវាហោះរួចចុះដីក្លាយជាឡានវិញ ចង់ដឹងទេថាចាយលុយអស់ប៉ុន្មានលានដុល្លារ?
- 2021-07-05 03:09:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រាំច្នៃចេញ Flying Car ឲ្យវាហោះរួចចុះដីក្លាយជាឡានវិញ ចង់ដឹងទេថាចាយលុយអស់ប៉ុន្មានលានដុល្លារ?
ចន្លោះមិនឃើញ
បើយោងទៅលើប្រភពច្បាស់ការពីគេហទំព័រ Klein-vision រំលេចឲ្យដឹងនូវទំហំចំណាយក្នុងការច្នៃចេញជា Flying Car ដ៏ល្បីល្បាញបន្ទាប់ពីហោះសាកល្បងជោគជ័យយ៉ាងត្រចះត្រចង់។
ស្ថាបនិកលោក Stefan Klein ជនជាតិស្លូវ៉ាគីនិងសហស្ថាបនិកមួយរូបទៀត បានប្រាប់សារព័ត៌មានថា៖ «បើគិតសរុបទាំងទាំងការឌីហ្សាញផលិតគ្រោងឆ្អឹងទាំងមូល និងពេលឲ្យវាហោះរួចចុះដី ក្លាយជាឡានវិញនេះ លោកចំណាយពេល ២ ឆ្នាំចាយអស់តែ ២ លានដុល្លារអាមេរិកប៉ុណ្ណោះ។» លោកបន្ថែមទៀតថា បើតាមគម្រោងវាអស់ច្រើនជាងនេះ តែដោយសារពួកយើងច្នៃវត្ថុដែលមានស្រាប់ខ្លះ ដូចនេះវាកាត់បន្ថយចំណាយបានខ្លះដែរ។
ឡាននេះបំពាក់ម៉ាស៊ីនរថយន្ត BMW ប្រើសាំងសុទ្ធ អាចហោះបានកម្ពស់ ២៥០០ ម៉ែត្រចម្ងាយ ១០០០ គីឡូម៉ែត្រក្នុងល្បឿនលឿនបំផុត ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចសំកាំងលើអាកាសបាន ៤០ ម៉ោងដូចយន្តហោះខ្នាតតូច។
ព្រោះវាមានរូបរាងជាឡាន ពេលចង់ហោះត្រូវការពេល ២ នាទីដើម្បីពន្លារស្លាបនិងកង្ហារឲ្យវិលជក់ មុននឹងអាចរត់ឡើងលើអាកាស។ លុះដល់ពេលចុះមកដីវិញ ក៏ត្រូវការពេល២នាទីដើម្បីបត់ស្លាបចូលគ្នា រួចជាន់ហ្គែរបើកដូចឡានធម្មតាទូទៅវិញ។ ឡាននេះធ្វើតេស្តច្រើនលើកច្រើនសារមកហើយ ទើបតែម្ដងនេះ ហ៊ានហោះខ្ពស់ហើយអាចសំកាំងយូរជាងរាល់ដង ដោយបញ្ចប់ការហោះសាកល្បងរយៈពេល ៣០ នាទីសំកាំងកាត់លើអាកាសយានដ្ឋានចំនួនពីរគឺ Nitra និង Bratislava ប្រទេសស្លូវ៉ាគី។
រំឮកផងដែរថា ស្នាដៃបង្កើតថ្មី(Innovations) ដ៏លេចធ្លោរបស់ស្ថាបនិកខាងលើនេះគឺ Flying Car នេះឯង។ ដោយឡែកលោកក៏នៅមានស្នាដៃផ្សេងៗទៀតដែលក្រុមការងារ Sabay នឹងចុះផ្សាយជូននៅលេខបន្ទាប់៕
ទស្សនាវីដេអូទាំងពីរខាងក្រោម៖