គ្រាន់តែឃើញ​អាមេរិក និង​សម្ព័ន្ធមិត្ត ធ្វើសមយុទ្ធ​នៅសមុទ្រខ្មៅ! ពូទីន ស៊ីញ៉េឱ្យអនុវត្ត​យុទ្ធសាស្រ្ត​មួយនេះភ្លាម

  • 2021-07-05 03:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ចុះ​ហត្ថលេខាយល់ព្រមលើយុទ្ធសាស្រ្ត​សន្តិសុខជាតិរុស្ស៊ី ដើម្បីឆ្លើយតប​នឹងការគំរាម​កំហែងរបស់​បរទេសមកលើរុស្ស៊ី។

ឯកសារយុទ្ធសាស្រ្ត ៤៤ទំព័រ​នេះ ត្រូវបានផ្សព្វផ្សាយ​កាលពីថ្ងៃទី៣កក្កដា ខណៈដែលភាព​តានតឹងបានកើនឡើង​ ពេល​អាមេរិក និងសម្ព័ន្ធមិត្ត​ធ្វើសមយុទ្ធនៅ​សមុទ្រខ្មៅ។

ក្នុងយុទ្ធសាស្រ្តនេះ បានសរសេរថា «វប្បធម៌​របស់​បច្ចឹមប្រទេស បានកើនឡើង​នូវការបង្កគ្រោះថ្នាក់​ដែល​សហព័ន្ធរុស្ស៊ី នឹង​បាត់បង់​អធិបតេយ្យភាពវប្បធម៌​របស់ខ្លួន។ គុណតម្លៃស្មារតីប្រពៃណី និង​វប្បធម៌ប្រវត្តិសាស្រ្ត គឺបានស្ថិតក្រោម​ការ​វាយប្រហារ​ដ៏សកម្ម​ពី​អាមេរិក និងសម្ព័ន្ធមិត្តអាមេរិក»។

រុស្ស៊ី នឹងប្រើវិធានការស្របច្បាប់​របស់ខ្លួន ដើម្បីការពារ​សកម្មភាពអមិត្ត​របស់​បរទេស ពោលគឺ​រុស្ស៊ី បាន​ចោទលោកខាងលិចថា កំពុងព្យាយាមប្រើប្រាស់​បញ្ហាសេដ្ឋកិច្ច​និងសង្គម​របស់​រុស្ស៊ី បង្កអស្ថិរភាព និងផ្ទូះការតវ៉ាជាដើម៕

ប្រភព៖ DW

អត្ថបទថ្មី
;