ហ្វីលីពីន៖ មាន​គេ​ឃើញ​មនុស្ស​លោត​ពីលើ​យន្តហោះ មុនធ្លាក់​ស្លាប់​ ៥០នាក់

  • 2021-07-05 06:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហេតុការណ៍ធ្លាក់យន្តហោះយោធាដ៏អាក្រក់​បំផុត​នៅប្រទេស​ហ្វីលីពីន បាន​ធ្វើឱ្យ​មនុស្សស្លាប់​យ៉ាងហោចណាស់ ៥០នាក់ហើយ ក្នុងចំណោម​មនុស្ស​លើ​យន្តហោះ​សរុប ៩៦នាក់។

យន្តហោះ​ C-130 នេះ បាន​ធ្លាក់​កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០២១ ក្នុងអំឡុងពេល​ដឹកជញ្ជូនយោធា ពីតំបន់ Cagayan de Oro នៃកោះ Mindanao ទៅកាន់ខេត្ត Sulu ដោយបានរត់ខុសផ្លូវ នៅ​ព្រលានយន្តហោះ​លើកោះ Jolo។

សេចក្តីប្រកាសព័ត៌មានរបស់​​កងទ័ព​ប្រចាំ​ខេត្ត Sulu ឱ្យដឹងថា ប៉ុន្មាន​នាទីបន្ទាប់ពីយន្តហោះធ្លាក់ កងទ័ព និង​ជនស៊ីវិល បាន​ប្រញាប់​ទៅកន្លែងកើតហេតុ ដើម្បីសង្គ្រោះមនុស្ស។ សាក្សី​ដែលឃើញផ្ទាល់ភ្នែក អះអាងថា ទាហានមួយចំនួន​បាន​លោតចេញពីយន្តហោះ​មុន​ធ្លាក់បុកដី ដែលបាន​ជួយឱ្យពួកគេរួចផុតពីគ្រោះថ្នាក់។

ជារួម ទាហាន​ ៤៧នាក់បានស្លាប់ និងរបួស ៤៩នាក់។ ក្នុងនោះក៏មានជនស៊ីវិលនៅលើដី ៣នាក់ស្លាប់ និង​៤នាក់របួសផងដែរ៕

ប្រភព៖ CNN

អត្ថបទថ្មី
;