ថត​រឿង​ចប់ តារា​សម្ដែង​ស្រី​ចិន​​ត្រូវ​ក្រុមហ៊ុន​ស៊ីដាច់​​តម្លៃ​ខ្លួន ២លាន​ដុល្លារ មិន​ព្រម​សង

  • 2021-07-05 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Mao Xiaotong បាន​បញ្ចប់​ការ​ថត​តាំង​ពី​៣​ឆ្នាំ​មុន តែ​មក​ដល់​ពេល​នេះ ក្រុមហ៊ុនផលិត​រឿង​នៅ​តែ​មិន​ទាន់​សង​ថ្លៃ​តម្លៃ​ខ្លួន​២​លាន​របស់​នាង។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា​មុន​នេះ បណ្ដាញ​​ព័ត៌មាន QQ បា​ន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Mao Xiaotong ត្រូវ​បាន​ក្រុមហ៊ុន​ភាពយន្ត Bai Nian Beijing Entertainment ស៊ី​ដាច់​លុយ​ឈ្នួល​អស់​២​លាន​ដុល្លារ។​ នេះ​គឺ​ជា​ចំនួន​ទឹក​ប្រាក់ ដែល​នាង​ត្រូវ​ទទួលបាន​នៅ​ពេល​ថត​រឿង Hua Jiang Hu zhi Bu Liang Ren កាល​ពី​ឆ្នាំ ២០១៨។

តុលាការ​ក្រុង​ប៉េកាំង​បាន​សម្រេច​ថា ក្រុមហ៊ុន​ភាពយន្ត​ខាង​លើ ត្រូវ​តែ​សង​ថ្លៃ​តម្លៃ​ខ្លួន​របស់​នាង​ចំនួន ២​លាន​​ដុល្លារ និង​ថ្លៃ​ប្ដឹង​ផ្ដល់​ចំនួន ៣០​ម៉ឺន​ដុល្លារ​ទៀត។ យ៉ាងណាក្ដី ក្រុមហ៊ុន​មួយ​នេះ កំពុង​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្លួន​គ្មាន​លុយ​ដើម្បី​សង​ឲ្យ​សិល្បការិនី​វ័យ ៣៣​ឆ្នាំ​នេះ​ឡើយ ត្បិត​ក្រៅ​ពី​នាង ពួក​គេ​នៅ​មាន​បំណុល​​ជា​ច្រើន​ទៀត​មិន​ទាន់សង។

ក្រោយ​រឿង​ត្រូវ​គេ​បំបាត់​លុយ​រាប់​លាន​ដុល្លារ​នេះ​ត្រូវ​លាត​ត្រដាង តួ​រឿង Nothing But Thirty ត្រូវ​បាន​គេ​អាណិត​ជា​ខ្លាំង ព្រោះ​តាំង​ពី​តូច​មក​គឺ​នាង​ជួប​តែ​រឿង​អភ័ព្វ​គឺ ​នាង​ធំដឹង​ក្ដី​ក្នុង​គ្រួសារ​ក្រ មាន​ឪពុក​ជា​អ្នក​ញៀន​ជក់​ថ្នាំ។ ក្រោយ​មក​ពុក​នាង​បាន​ប្ដឹង​នាង​ថា​មិន​ទទួល​លោក​ជា​ឪពុក។ ហើយ​មិត្តប្រុស​របស់​នាង​ ក៏​ក្បត់​នាង​ទៅ​មាន​ស្រី​ថ្មី​ទៀត។ នៅ​ពេល​នេះ​ទោះ​នាង​ឈ្នះ​ក្ដី​ហើយ​ក៏​ដោយ តែ​ក្រុមហ៊ុន​នៅ​តែ​គ្មាន​លុយ​ដើម្បី​សង​នាងដដែរ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;