បន្ទាប់ពីភ្នំពេញ! ខេត្តមួយនេះនៅតែជាគោលដៅទេសចរណ៍ច្រើនជាងគេ

  • 2021-07-06 01:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ បានឲ្យដឹងថារយៈពេលពីរថ្ងៃចុងសប្តាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២១ មានភ្ញៀវទេសចរសរុប ៧៣ ៧៩៧ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៧២ ៦៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ ១១៦ នាក់។នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ១៥ ៨០៨ នាក់
  • ខេត្តកំពត៖ ១១ ២០៧ នាក់
  • ខេត្តបាត់ដំបង៖ ៩ ៥៣៦ នាក់
  • ខេត្តព្រះសីហនុ៖ ៧ ៩១១ នាក់
  • ខេត្តកំពង់ស្ពឺ៖ ៥ ៧០០ នាក់
  • ខេត្តកណ្តាល៖ ៥ ២៨២ នាក់

លោក ថោង ខុន បានបន្តថា ចំនួននេះមានការថយចុះប្រមាណ ១៧.៨៧% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦០.១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ការថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;