អ៊ីស្រាអែល​ រកឃើញ​ប្រសិទ្ធភាព Pfizer ធ្លាក់ចុះយ៉ាងខ្លាំង ​ពេល​ប៉ះកូវីដមួយ​ប្រភេទនេះ

  • 2021-07-06 01:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល​អ៊ីស្រាអែល បាន​រកឃើញ​ថា អត្រាប្រសិទ្ធភាព​របស់​វ៉ាក់សាំង Pfizer បានធ្លាក់ចុះយ៉ាងគំហុក ដោយ​សារតែ​វីរុសកូវីដ១៩ Delta។

ទិន្នន័យរបស់​ក្រសួង​លើអ្នកបានចាក់ Pfizer បង្ហាញ​ថា ចន្លោះថ្ងៃទី២ឧសភា ដល់ ៥មិថុនា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពរហូតដល់ ៩៤,៣%។ ប៉ុន្តែចាប់ពីថ្ងៃទី៦មិថុនា ដល់ដើមខែកក្កដានេះ ប្រសិទ្ធភាពស្រាប់តែធ្លាក់ចុះមកត្រឹម ៦៤%។

​យ៉ាងណាមិញ ចំពោះ​ការបង្ការភាពធ្ងន់ធ្ងរ ឬត្រូវបញ្ជូនទៅមន្ទីរពេទ្យនោះ គឺវ៉ាក់សាំងនេះនៅតែមានប្រសិទ្ធភាពខ្ពស់ ពោលគឺធ្លាក់ចុះពី ៩៨,២% មក ៩៣%។

ករណីឆ្លង​កូវីដ១៩ថ្មី នៅអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ត្រូវបាន​វេបសាយ Ynet ផ្សព្វផ្សាយថា ក្នុងនោះ ៥៥% ជាអ្នកដែលបានចាក់វ៉ាកសាំងគ្រប់ដូសរួច។

រដ្ឋាភិបាលអ៊ីស្រាអែល កំពុង​ពិចារណាដាក់វិធានការរឹតត្បិតឡើងវិញដូចជាឱ្យពាក់ម៉ាស់វិញជាដើម ហើយក៏គ្រោងនឹង​ចាក់បន្ថែមដូសទី៣ផងដែរ៕

ប្រភព៖ Bloomberg

អត្ថបទថ្មី
;