Neymar ថាចង់ជួបអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ Copa ហើយប្រេស៊ីលនឹងលើកពាន
- 2021-07-06 03:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ថាចង់ជួបអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ Copa ហើយប្រេស៊ីលនឹងលើកពាន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល Neymar ចង់ឱ្យអាហ្សង់ទីនឡើងទៅវគ្គផ្តាច់ព្រ័ត្រ Copa America ហើយប្រេស៊ីលនឹងអាចយកឈ្នះលើកពានរង្វាន់នេះបាន។
ក្រោយប្រេស៊ីល ប្រកួតឈ្នះប៉េរូ ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹកនេះ Neymar និយាយដូច្នេះថា៖ «ខ្ញុំចង់ឱ្យអាហ្សង់ទីន ឡើងទៅដែរ ខ្ញុំមានមិត្តច្រើននៅទីនោះ ហើយវគ្គផ្តាច់ព្រ័ត្រ ប្រេស៊ីលនឹងឈ្នះ»។
អាហ្សង់ទីន នឹងប្រកួតទល់នឹង កូឡុំប៊ី នៅវគ្គ semi-final ព្រឹកស្អែក។
កាលពីឆ្នាំ២០០៧ ប្រេស៊ីល និងអាហ្សង់ទីន បានប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ Copa America ពេលនោះ ប្រេស៊ីល ឈ្នះ អាហ្សង់ទីន ៣-០៕