ក្រុមហ៊ុនបច្ចេកវិទ្យាមួយ នឹងផលិតទូរសព្ទ flying camera កាមេរ៉ាមុខហោះដាច់ចេញពីតួខ្លួន
- 2021-07-06 04:27:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាមួយ នឹងផលិតទូរសព្ទ flying camera កាមេរ៉ាមុខហោះដាច់ចេញពីតួខ្លួន
ចន្លោះមិនឃើញ
ក្រុមហ៊ុន VIVO បានបំពេញរួចរាល់នូវប៉ាតង់ផលិតស្មាតហ្វូននាពេលអនាគតរបស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនដ៏ល្បីល្បាញមានមូលដ្ឋាននៅចិនខាងលើនេះ ទើបនឹងបញ្ចេញឲ្យដឹងនូវដំណឹងខ្លះៗពីប៉ាតង់នោះគឺប្រភេទ កាមេរ៉ាមុខដាច់ចេញពីតួខ្លួន មានសណ្ឋានដូច drone ដោយហេតុថា នៅខាងក្នុងកាមេរ៉ាមុខ មួយដុំនោះមានបង្កប់ដោយកង្ហារវិលដំបូងគេបង្អស់(ដូចរូប)។ កាមេរ៉ាមានឈ្មោះថា Flying Drone Camera Phone ឬ «detachable drone-like camera module»។
ចំពោះមហិច្ឆតាបង្កើតថ្មី ប្លែករបស់ VIVO ចុះបញ្ជីការរួចរាល់ហើយនៅចាំតែចូលរោងចក្រប៉ុណ្ណោះ។
រំឮកដែរថាកន្លងមក VIVO តែងតែឈានមុខគេលើរបកគំហើញបែបនេះ ធ្លាប់ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្ដងជាពីរដងរួចមកហើយដែលជាផលិតដំបូងគេលើលោកដូចជា ស្មាតហ្វូនបង្កប់ស្កេនខ្ចៅដៃ (ក្រយៅដៃក្នុងអេក្រង់) In-Display fingerprint scanner ឬ កាមេរ៉ាមុខផុសមកលើពេលចុច pop-up camera និងកាមេរ៉ាមុខថតមានលំនឹង Stabilize ឬ gimbal stabilization camera ជាដើម។ល។
ទស្សនាវីដេអូខ្លីខាងក្រោម៖