ដឹងចំនួន​អ្នកស្លាប់ និងរបួស ក្នុង​អគ្គិភ័យ​រោងចក្រគីមីនៅថៃ​ហើយ

  • 2021-07-06 07:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិភ័យ​នៅរោងចក្រគីមី ក្នុងខេត្តសាមុត ប្រាកាន ត្រូវបាន​គ្រប់គ្រងទាំងស្រុងហើយ បន្ទាប់ពី​ក្រុមអ្នកពន្លត់អគ្គិភ័យ​តស៊ូប្រមាណ ២៦ម៉ោងមក។

នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃប្រទេសថៃ បានឱ្យដឹងថា ក្នុងហេតុការណ៍នេះ អ្នកពន្លត់​អគ្គិភ័យម្នាក់​បានស្លាប់ និង ២០នាក់បានរងរបួស។ ក្រៅពីនេះ ផ្ទះ ៧០ខ្នង និងយានយន្ត ១៥គ្រឿង ត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា អគ្គិភ័យនេះ​បានកើតឡើង​នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៥កក្កដា នៅរោងចក្រ Ming Dih Chemical Co ដោយសារតែផ្ទុះ​សារធាតុគីមី​ដែលផ្ទុកនៅក្នុងឃ្លាំងក្រោមដីនៃរោងចក្រនេះ។

ប្រជាពលរដ្ឋដែល​រស់នៅ​ជុំវិញរោងចក្រ ចម្ងាយ៥គីឡូម៉ែត្រ ត្រូវបាន​បញ្ជាឱ្យជម្លៀសចេញ។

នាយកដ្ឋាននេះ បាន​អំពាវនាវឱ្យ​ប្រជាជន​ដែល​នៅតំបន់ប៉ះពាល់ កុំទាល់អាលត្រឡប់ទៅផ្ទះវិញ ដោយ​រង់ចាំការបញ្ជាក់សុវត្ថិភាព​ពី​ផ្នែកបរិស្ថានជាមុនសិន៕

ប្រភព៖ The Nation

អត្ថបទថ្មី
;