TikTok កំពុងប្រើបច្ចេកវិទ្យាសម្ងាត់មួយជោគជ័យខ្លាំង រហូតដល់មានគេមកសុំទិញបន្ត

  • 2021-07-07 01:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


TikTok’s AI ​ឬ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ AI ​អាច​ហៅ​បាន​ថា​ជា​ ​បច្ចេកវិទ្យា​សម្ងាត់​មួយ​ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ​។ ​ជាមួយ​គ្នា​នោះ​ដែរ​ក្រុម​អ្នក​អភិវឌ្ឍន​កម្មវិធី​មួយ​នេះកំពុង​តែ​ប្រើប្រាស់​វា​ ​ហើយ​ក៏​ត្រូវ​បាន​​ក្រុមហ៊ុន​ផ្សេង​មក​ចរចារ​សុំ​ទិញ​បន្ត ហើយ TikTok ​ក៏​យល់​ព្រម​ចាប់ផ្តើម​លក់​ឲ្យ​ភ្ញៀវផងដែរ។​ នេះបើយោងទៅលើការចុះផ្សាយដោយសារព័ត៌មានបច្ចេកវិទ្យាអន្តរជាតិដ៏ល្បីល្បាញ TheVerge

​ពាក្យ​ថា​ "AI ឬ Artificial Intelligence" ​មិន​ចាំបាច់​ពន្យល់​ច្រើន​ក៏​អ្នក​ទាំងអស់​គ្នា​បាន​ស្គាល់​ខ្លះៗ​ហើយ​ ​សូម្បី​តែ​ក្រុមហ៊ុន​តិចណូឡូជីផ្សេងៗក៏គេ​អាច​យក​វា​មក​ប្រើ​ការ​ដោយ​បម្លែង​ពី​​ទម្រង់​កូដ​ algorithm ស្មុគស្មាញ​មក​ជា​សាមញ្ញ​ ​ដើម្បី​តាមដាន ឬ​អាច​ដឹង​ចិត្ត​អ្នក​ប្រើ​ថា​ ​ចូលចិត្ត​មើល​វីដេអូ​ប្រភេទ​ណា​តាម​រយៈ​ការ​ ​like, share comment on, create, #hastag ជាដើម ​ឬ​ what videos it will recommend to you ​នៅ​លើ TikTok ​ដូច​កម្មវិធី​ Facebook ​កំពុង​ប្រើ​ដូច្នោះ​ដែរ។​

​អតិថិជន​ដំបូង​​ដែល​បាន​ស្នើ​ទិញ​ និង​កំពុង​ជា​ភ្ញៀវ​មាន​ដូចជា៖​ ​កម្មវិធី fashion app ​ឈ្មោះ​ថា GOAT របស់ក្រុមហ៊ុន​អាមេរិក, កម្មវិធី WeGo របស់សឹង្ហបុរី , កម្មវិធី​ Chilibeli ទិញ​ឥវ៉ាន់​អនឡាញ​ឥណ្ឌូនេស៊ី និងកម្មវិធី GamesApp ជាបណ្ដាញសង្គមឥណ្ឌា social gaming platform និងកំពុងមានបន្តបន្ទាប់ច្រើនទៀត។​

​BytePlus ​នឹង​ក្លាយ​ជា​សាខា​មួយ​ថ្មី​របស់​ក្រុមហ៊ុន​មេ ByteDance ​ដែល​នឹង​ផ្តល់​ជូន​សេវាកម្ម​លក់​បច្ចេកវិទ្យា AI នេះ​ទៅ​កាន់ Start-up ណា​ដែល​ចាប់​អារម្មណ៍​ចង់​ចាប់​ដៃគូ​ជាមួយ TikTok ​។​

សេវាកម្ម​របស់ BytePlus ​មាន​ដូច​ជា៖ ដំណឹង automated speech ការ​ប្រែ​សម្រួល text translation និង real-time video effects ព្រមជាមួយនឹង data analysis tools ច្រើនទៀត។​

​ចំពោះ​ចំនួន​អ្នក​លេង​TikTok ​ជា​ប្រចាំ​​កើនខ្លាំង​ណាស់រហូតដល់ ៦០០ លាន​នាក់​ក្នុង​មួយ​ខែ ​គិត​សរុប​ទូទាំង​ពិភពលោក​ ចំពោះនៅប្រទេស​កម្ពុជា TikTok ក៏​កំពុង​ក្លាយ​ជា​គោលដៅ​ធ្វើ​ទីផ្សារ​អនឡាញ​ធំ​ជាង​គេ​ ​គិត​ក្នុង​ឆ្នាំ ២០២១​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;