ទស្សនាវីដេអូអំពីឯកសារប្រាសាទព្រះវិហារដ៏គួរឱ្យចាប់អារម្មណ៍!
- 2021-07-07 02:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូអំពីឯកសារប្រាសាទព្រះវិហារដ៏គួរឱ្យចាប់អារម្មណ៍!
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចេញវីដេអូស្តីពីឯកសារប្រាសាទព្រះវិហារ ខណៈដែលថ្ងៃនេះគឺជាខួបលើកទី១៣ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១)។
ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
សូមទស្សនាវីដេអូខាងក្រោម៖