មិនដឹង​ខាងណាឈ្នះទេ! ជប៉ុន ប្រកាសជួយការពារ​តៃវ៉ាន់ បើចិនឈ្លានពាន

  • 2021-07-07 03:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុននឹង​ចូលរួម​ជាមួយអាមេរិក ការពារតៃវ៉ាន់ ប្រឆាំង​នឹងការឈ្លានពាន​របស់ចិន ព្រោះ​វាអាចនឹង​បន្ត​ប៉ះពាល់ដល់ទឹកដីជប៉ុន។ នេះបើតាម​ការថ្លែង​របស់​ Taro Aso ឧបនាយករដ្ឋមន្រ្តីជប៉ុន។

លោក​និយាយដូច្នេះថា៖ «ប្រសិន​បើបញ្ហាសំខាន់មួយ​បានកើតឡើង​នៅតៃវ៉ាន់ នោះ​គឺ​វាអាចគំរាមដល់​ជប៉ុន។ ក្នុងករណីនេះ ជប៉ុន និងអាមេរិក នឹង​ធ្វើការរួមគ្នា​ដើម្បីការពារតៃវ៉ាន់។ យើងត្រូវតែគិតគូរយ៉ាងម៉ត់ចត់​អំពី​កោះអូគីណាវ៉ា ដែល​អាចជាទីតាំងបន្ទាប់ ដែលនឹងត្រូវឈ្លានពាន»។

ជុំវិញ​រឿងនេះ អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោក Zhao Lijian បាន​ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៦កក្កដា ២០២១ថា ការលើកឡើង​របស់​ឧបនាយករដ្ឋមន្រ្តីជប៉ុន គឺ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនាក់ទំនង​រវាង​ ចិន-ជប៉ុន។

លោកថា៖ «មិនគួរមាននរណាម្នាក់​ វាយតម្លៃផ្តេសផ្តាស​អំពី​ដំណោះស្រាយ ឆន្ទៈ និង​សតម្ថភាព​ការពារ​ជាតិ​របស់​ចិននោះទេ»៕

ប្រភព៖ Reuters

អត្ថបទថ្មី
;