ហេតុអ្វី អ្នកចាក់ Sinovac នៅសិង្ហបុរី មិនត្រូវបានគេរាប់ចូលក្នុងចំនួនអ្នកបានចាក់វ៉ាក់សាំងហើយ?

  • 2021-07-07 06:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដែលបាន​ចាក់វ៉ាក់សាំង Sinovac នៅសិង្ហបុរី គឺមិនត្រូវបានរាប់បញ្ចូល​ក្នុងចំនួន​អ្នកចាក់វ៉ាក់សាំង​នៅក្នុងប្រទេស​នេះឡើយ ព្រោះតែកម្មវិធី​ចាក់វ៉ាក់សាំង​ជាតិ គឺមានតែ Pfizer និង Moderna។ នេះបើតាមការប្រកាស​របស់ក្រសួងសុខាភិបាល​សិង្ហបុរី។

ក្រសួងប្រកាស​នៅថ្ងៃទី៦កក្កដាម្សិលមិញថា «ចំនួន​អ្នកចាក់វ៉ាក់សាំង​ គឺ​រាប់​តែអ្នកដែលបានចាក់វ៉ាក់សាំង​ក្រោម​កម្មវិធី​ចាក់វ៉ាក់សាំងជាតិតែប៉ុណ្ណោះ ពោលគឺ​បច្ចុប្បន្ននេះ រាប់ចំនួន​តែអ្នកចាក់វ៉ាក់សាំង pfizer និង Moderna»។

សូម​ជម្រាប​ថា បន្ទាប់ពីអង្គការសុខភាព​ពិភពលោក បានទទួលស្គាល់វ៉ាក់សាំង Sinovac សិង្ហបុរី បាន​អនុញ្ញាតឱ្យ​ប្រើវ៉ាក់សាំងនេះ តាមរយៈកម្មវិធី Special Access Route ពោលគឺអនុញ្ញាតឱ្យមន្ទីរពេទ្យ​ឯកជន ជាអ្នកនាំចូលវ៉ាក់សាំងនេះ ចាក់ឱ្យប្រជាជនសិង្ហបុរី ប៉ុន្តែការចាក់វ៉ាក់សាំង Sinovac ពុំមែនជាកម្មវិធី​ចាក់វ៉ាក់សាំងជាតិនោះទេ។

ប្រជាជនសិង្ហបុរី ប្រមាណ ៣,៧លាននាក់ហើយ​បានចាក់វ៉ាក់សាំង ក្នុងនោះជិត ២,២លាននាក់ បាន​ចាក់គ្រប់២ដូស ដែលជា Pfizer និង Moderna។ ចំណែក​អ្នកបានចាក់ Sinovac មានចំនួនជាង ១ម៉ឺន ៧ពាន់នាក់៕

ប្រភព៖ Straits Times

អត្ថបទថ្មី
;