Kane ស៊ុតប៉េណាល់ទីមិនចូល តែថែមមួយជើងទៀតបានសម្រេច ជួយអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រ EURO (វីដេអូ)

  • 2021-07-07 23:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង់គ្លេស បានឡើងទៅជួបអ៊ីតាលី​នៅវគ្គផ្តាច់ព្រ័ត្រ EURO 2020 ហើយ​ បន្ទាប់ពីយកឈ្នះយ៉ាងលំបាក​ទៅលើក្រុមដាណឺម៉ាក ២-១ យប់មិញ។

ដាណឺម៉ាក នាំមុខមួយគ្រាប់មុន​ដែលជាការស៊ុតបាល់ហ្វ្រីឃីក របស់ Mikkel Damsgaard នៅនាទី៣០។ នៅនាទី៣៩ អង់គ្លេស បានតាមស្មើវិញ ដែលជាគ្រាប់បាល់ Own Goal របស់ Simon Kjaer។ ការប្រកួតត្រូវបន្តដល់ថែម ១៥នាទី២ដង ក្នុងនោះ Harry Kane បានស៊ុតបាល់ប៉េណាល់ទីមិនចូល ប៉ុន្តែថែមមួយជើងទៀត ចូលបានសម្រេច​នៅនាទី១០៤។

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទថ្មី
;