ច្រើនទសវត្សមកនេះ បុគ្គលល្បីណាខ្លះធ្លាប់មកទស្សនាអង្គរវត្តទឹកដីអច្ឆរិយៈ១គត់លើលោកនៃកម្ពុជា?

  • 2021-07-08 06:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


អរិយធម៌ វប្បធម៌រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​អន្តរជាតិកោតសរសើរគ្រប់ទិសទី ជាពិសេស​បេតិកភណ្ឌដែលជាទីគោរព មាន​អង្គរវត្តជាភស្តុតាង។

ភ្ញៀវទេសចរដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា មិនដែល​ភ្លេចទេក្នុងការ​ទៅទស្សនាផ្ទាល់ដល់ទឹកដីអង្គរ ទឹកដីដ៏ត្រជាក់ត្រជំ និងចារនូវប្រវត្តិសាស្ត្រអស្ចារ្យ​រាប់មិនអស់ ដែលមានតែនៅក្នុងប្រទេសកម្ពុជាតែមួយគត់គ្មានពីរលើលោក។ ជា​ការសរុបត្រួសៗ ជា​ច្រើន​ទសវត្សកន្លងមក​នេះ តើបុគ្គលល្បីៗលំដាប់ពិភពលោក​រូបណា​ខ្លះ​ ដែល​មាន​វាសនាបាន​មក​ទស្សនាអង្គរវត្តផ្ទាល់?

Charlie Chaplin (សាក់ឡូ) មកទស្សនានៅឆ្នាំ ១៩៣៦
លោកស្រី Jacqueline Kennedy អតីតស្ត្រីទី ១របស់អាមេរិក មកទស្សនានៅ​ឆ្នាំ ១៩៦៧
កំពូលតារាហូលីវូដ Angelina Jolie មកទស្សនានៅឆ្នាំ ២០០០
ព្រះអង្គម្ចាស់ Akishino និងមហេសី យាងមកនៅឆ្នាំ ២០០១
កំពូលតារាក្បាច់គុនហុងកុង Jackie Chan មកទស្សនានៅឆ្នាំ ២០០៤
អតីតប្រធានាធិបតីកូរ៉េខាងត្បូង Roh Moo Hyun និងភរិយា មកទស្សនានៅខែវិច្ឆិកា ឆ្នាំ ២០០៦
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton មកទស្សនានៅខែធ្នូ ឆ្នាំ ២០០៦
នាយកប្រតិបត្តិក្រុមហ៊ុន Facebook Mark Zuckerberg និងភរិយាមកទស្សនានៅខែធ្នូ ឆ្នាំ ២០០៧
កំពូលតារាកូរ៉េ Rain មកទស្សនានៅឆ្នាំ ២០០៨
អតីតប្រធានាធិបតី Lee Myung Bak មកទស្សនានៅឆ្នាំ ២០០៩
អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra មកទស្សនានៅឆ្នាំ ២០០៩
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Hillary Clinton មកទស្សនានៅឆ្នាំ ២០១០
កំពូលក្រុម​ចម្រៀងកូរ៉េ SHINee មកទស្សនានៅឆ្នាំ ២០១០
Lee Ji Ah មកទស្សនាឆ្នាំ ២០១០
កំពូលតារាហ្វីលីពីន Dingdong Dantes និង Marian Rivera មកទស្សនានៅឆ្នាំ ២០១២
អតីតប្រធានាធិបតីចិន Hu Jintao មកទស្សនានៅឆ្នាំ ២០១២
ព្រះចៅអធិរាជជប៉ុន Naruhito យាងមកនៅឆ្នាំ ២០១២
ក្រុមសម្ដែងរឿង «Iris​ 2» មាន Lee Bum Soo, Im Soo Hyang និង Yoon Doojoon (ក្រុម HIGHLIGHT) មកទស្សនានៅឆ្នាំ ២០១២
តារាសិង្ហបុរី Jeanette Aw មកទស្សនានៅឆ្នាំ ២០១៤
កំពូលតារាចម្រៀងអាមរិក Beyoncé មកទស្សនានៅឆ្នាំ ២០១៥
អតីតស្ត្រីទី១របស់អាមេរិក Michelle Obama មកទស្សនានៅឆ្នាំ ២០១៥
អតីតកីឡាករបាល់ទាត់អង់គ្លេស David Beckham មកទស្សនានៅឆ្នាំ ២០១៥
អតីតអនុប្រធានាធិបតីឥណ្ឌា​ Mohammad Hamid Ansari និងភរិយា មកទស្សនានៅឆ្នាំ ២០១៥
អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev មកទស្សនានៅឆ្នាំ ២០១៥
តារាសម្ដែងថៃ Yaya Urassaya មកទស្សនានៅឆ្នាំ ២០១៥
តារាអាមេរិក Eva Longoria Bostón មកទស្សនានៅឆ្នាំ ២០១៦
តារាអង់គ្លេស Douglas Booth មកទស្សនានៅឆ្នាំ ២០១៦
តារាសម្ដែងថៃ Sean Jindachot មកទស្សនានៅឆ្នាំ ២០១៦
តារាសិង្ហបុរី Elvin Ng, Paige Chua, Zoe Tay 10 និង Romeo Tan មកទស្សនានៅឆ្នាំ ២០១៦
តារាចម្រៀងហុងកុង Pakho Chau មកចូលរួមរត់ប្រណាំងចម្ងាយ ១០គីឡូម៉ែត្រនៅអង្គរ
អតីតកីឡាករបាល់ទាត់ Ruud van Nistelrooy មកទស្សនានៅឆ្នាំ ២០១៨
មហាសេដ្ឋីចិន Jack Ma មកទស្សនានៅឆ្នាំ ២០១៩

អត្ថបទ៖ យី សុធារី

;