ដឹង​អត់​ថា ឧបករណ៍តេស្តរហ័ស គឺសុទ្ធតែមាន​ចំណុចខ្សោយមួយ!

  • 2021-07-09 06:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧបករណ៍​តេស្ត​រហ័ស​រកអង់ទីហ្សែន​កូវីដ១៩ ដែលកំពុងដាក់​ឱ្យប្រើប្រាស់​នៅលើ​ពិភពលោក​ រួមទាំង​ឧបករណ៍​តេស្តរហ័ស​អង់ទីហ្សែន​កូវីដ១៩ ដែល​ប្រើប្រាស់​នៅកម្ពុជា សុទ្ធតែមាន​ចំណុច​ខ្សោយ​មួយ គឺមាន​ករណី «False negative» ដែល​មានន័យថា មានអ្នកផ្ទុកមេរោគ​កូវីដ១៩ មួយចំនួនតូច​ដែល​ឧបករណ៍​តេស្តរហ័ស​រកអង់ទីហ្សែនកូវីដ១៩ រកមិនឃើញ ហើយ​ចេញលទ្ធផល​អវិជ្ជមាន​ទៅវិញ។

យ៉ាងណាក៏ដោយ ឧបករណ៍​តេស្តរហ័ស​រកអង់ទីហ្សែនកូវីដ១៩ ទាំងនោះ គឺជាឧបករណ៍យុទ្ធសាស្រ្ត​ដែល​អាចជួយកាត់ផ្តាច់​ខ្សែបណ្តាញ​ចម្លង​នៃជំងឺកូវីដ១៩ ព្រមទាំង​មានអត្ថប្រយោជន៍ ដើម្បីរួមចំណែក​ដល់ការគ្រប់គ្រង​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាអាទិ៍ មានភាព​ងាយស្រួល​ក្នុងការប្រើប្រាស់​ដោយ​មិនតម្រូវ​ឱ្យឆ្លងកាត់​មន្ទីរពិសោធន៍, មានតម្លៃ​សមរម្យ​ដែល​អាចប្រើប្រាស់​បាន​ទូលំទូលាយ និងសមត្ថភាព​ខ្ពស់​ក្នុងការ​រកឃើញ​បានឆាប់រហ័សនូវមេរោគកូវីដ១៩ ដែលផ្ទុក​ក្នុងខ្លួន​កើនឡើងខ្ពស់។ ដូច្នេះ​ការប្រើប្រាស់​តេស្តរហ័ស​រកអង់ទីហ្សែន​កូវីដ១៩ ដែលត្រឹមត្រូវ និងជួយ​ពន្លឿនការរកមេរោគកូវីដ១៩ បាននៅក្នុងស្ថានភាព​ចាំបាច់៕

ប្រភព៖ គោលការណ៍​ណែនាំ​ប្រតិបត្តិស្តីពី ការប្រើប្រាស់​តេស្តរហ័ស​រកអង់ទីហ្សែន​កូវីដ១៩ សម្រាប់​គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន​និងអង្គភាព​រដ្ឋមិនមែនសុខាភិបាល, បណ្តា​ច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុន​ឯកជន រោងចក្រ-សហគ្រាស និងទីកន្លែអាជីវកម្មផ្សេងទៀត និងសម្រាប់​បុគ្គលឯកជន

អត្ថបទថ្មី
;