មួយគ្រាប់ដ៏មានតម្លៃរបស់កីឡាករម្នាក់នេះជួយ អាហ្សង់ទីន លើកពាន Copa America 2021

  • 2021-07-11 02:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីន ឈ្នះ ១-០ លើប្រេស៊ីល នៅទឹកដីកីឡដ្ឋានប្រទេសប្រេស៊ីល លើកពានរង្វាន់ Copa America 2021 ជាលើកទី ១៥ បន្ទាប់ពីរងជើងឯក ១៤ ដងក្នុងប្រវត្តិសាស្រ្តបាល់អាហ្សង់ទីន។

នៅត្រឹមនាទី ២២ មួយគ្រាប់ដ៏មានតម្លៃកើតចេញពីជើងខ្សែប្រយុទ្ធ Rodrigo De Paul បញ្ជូនឲ្យខ្សែប្រយុទ្ធ Angel Di Maria ដែលចេះលួច Off-side រួចបញ្ចប់ទីជាមួយនឹង បច្ចេកទេសឆ្កឹះបាល់ផុតដៃអ្នកចាំទី Ederson របស់ប្រេស៊ីល។

ក្រុមខ្លាំងទាំងពីរសុទ្ធតែមិនទាន់ចាញ់ដូចគ្នា បានប្រកួតគ្នាដ៏ស្វិតស្វាញប្រើថេរវេលាដល់ទៅ ៩០+៥ នាទីធ្វើឲ្យអាជ្ញាកណ្ដាលចាយកាតលឿងអស់ ៩ សន្លឹក ឯណោះក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;