ទម្រាំឈ្នះពាន ខ្សែការពារអាហ្សង់ទីនរូបនេះប្រឹងលេងទាំងជើងហូរឈាមដូច Messi វគ្គ Semi-final

  • 2021-07-11 03:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Gonzalo Montiel ​លេងក្នុងតំណែងជា ខ្សែការពារស្លាបឆ្វេងនៅក្រុមជម្រើសជាតិរហ្សសនាម «ពពកស» បានរងរបួសកជើងធ្ងន់ធ្ងរ បន្ទាប់ពីកាមេរ៉ា zoom ចូលជិតឃើញថា មានហូរឈាមជាប់នឹងស្រោមជើង។

កីឡាកររូបនេះ ត្រូវគេទាត់ជើងតាំងពីចាប់ផ្តើមកែបាល់លេងបានតែ ៥នាទីដំបូងម្ល៉េះ តែរូបគេនៅប្រឹងលេងរហូតដល់នាទី ៨៨ ទើបប៉ះទង្គិចធ្ងន់មានរបួសតែម្ដង។ គេក៏បានកាតលឿងពិន័យ១ដែរបន្ទាប់ពីឈូសបាល់ជោគជ័យ៤ដងចេញពីជើង កីឡាករប្រេស៊ីល។ ត្បិតតែជើងមានរបួស តែលេងល្អក្នុងតំណែងធ្វើឲ្យ គ្រូបង្វឹកលោក Lionel Scaloni បន្តឲ្យលេងទាំងមិនដូររូបគេចេញលើទីលាន។

ជាលទ្ធផល រូបគេរួមចំណែកក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីន ឈ្នះ ១-០ លើប្រេស៊ីល នៅទឹកដីកីឡដ្ឋានប្រទេសប្រេស៊ីល លើកពានរង្វាន់ Copa America 2021 ជាលើកទី ១៥ បន្ទាប់ពីរងជើងឯក ១៤ ដងក្នុងប្រវត្តិសាស្រ្តបាល់អាហ្សង់ទីន៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;