គ្រូពេទ្យ​ថៃជាង ៦០០នាក់​ឆ្លងកូវីដ ទោះចាក់ Sinovac បាន​គ្រប់២ដូសហើយ​ក៏ដោយ

  • 2021-07-12 02:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​ថៃ បាន​ប្រកាស​ឱ្យដឹងនៅថ្ងៃទី១១ កក្កដា ២០២១ថា គ្រូពេទ្យ​ជាង ៦០០នាក់ បាន​ឆ្លងកូវីដ១៩ បើទោះបីជាបាន​ចាក់​វ៉ាក់សាំង Sinovac គ្រប់២ដូស​ហើយក៏ដោយ ខណៈ​ដែលអ្នក​ជំនាញ​បានជំរុញឱ្យចាក់បន្ថែមដូសទី៣។

ទិន្នន័យ​របស់​ក្រសួង​សុខាភិបាលថៃ គឺបាន​សិក្សា​ទៅលើ​គ្រូពេទ្យ​ចំនួន ៦៧៧ ៣៤៨នាក់​ដែល​ចាក់ Sinovac គ្រប់២ដូស ពីខែមេសា ដល់ កក្កដា ក្នុងនោះមានតែ ៦១៨នាក់ ប៉ុណ្ណោះ​ដែលឆ្លងកូវីដ១៩។ ក្នុងនោះមាន១នាក់ បានស្លាប់ និង១នាក់​ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ។

លោក Sopon Iamsirithawon មន្រ្តី​សុខាភិបាលជាន់ខ្ពស់ បានថ្លែងថា អ្នក​ជំនាញ​បានផ្តល់​អនុសាសន៍​ឱ្យ​ចាក់ដូសទី៣ ដើម្បី​បង្កើនភាពសុំា​សម្រាប់​បុគ្គលិកពេទ្យ​ដែល​ស្ថិតក្នុងហានិភ័យខ្ពស់។

ការបញ្ចេញ​តួលេខនេះ ខណៈ​ដែល​ថៃ​បាន​ជួបករណីឆ្លងកូវីដ១៩​ខ្ពស់​បំផុតនៅថ្ងៃទី១១កក្កដា ចំនួន ៩៤១៨នាក់ ក្នុងនោះស្លាប់ ៩១នាក់៕

ប្រភព៖ Channelnewsasia

;