ពូទីន ថាទោះ​រុស្ស៊ី​បាញ់​ពន្លិច​នាវា​ពិឃាដ​អង់គ្លេស ក៏គ្មាន​សង្គ្រាម​លោកលើក​ទី៣​ដែរ

  • 2021-07-12 03:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​និយាយ​ថា ហេតុការណ៍​មួយ​ដែល​ពាក់ព័ន្ធ​នឹង​នាវាពិឃាដ​អង់គ្លេស ​នៅក្នុង​សមុទ្រ​ខ្មៅ គឺ​មិនអាច​បង្ក​ជាជម្លោះ​សកល ឬសង្គ្រាម​លោកលើកទី៣នោះទេ បើទោះបីជា​រុស្ស៊ី បាញ់ពន្លិច​នាវាអង់គ្លេសនោះ​ក៏ដោយ ព្រោះលោកខាងលិច​ដឹងខ្លួនថា មិនអាចយកឈ្នះ​ក្នុងសង្គ្រាមនេះ​បានឡើយ។

លោក​បាន​លើកឡើង​ថា នាវាពិឃាដអង់គ្លេស HMS Defender បាន​ចូល​ក្នុង​ដែន​ទឹកខ្លួន​ដោយ​ខុសច្បាប់​នៅជិត​តំបន់គ្រីមា ដើម្បី​វាស់ស្ទង់​កម្លាំង​ទ័ពរុស្ស៊ី។ លោក​ចោទថា នាវានោះ​បាន​សហការលួច​ឈ្លប​ការណ៍​ជាមួយ​យន្តហោះ​ចារកម្ម​អាមេរិក ដើម្បី​គ្រប់គ្រង​នឹង​ការឆ្លើយតប​យោធា​រុស្ស៊ី។

ពូទីន ថ្លែងដូច្នេះថា៖ «វា​បង្ហាញ​យ៉ាងច្បាស់ថា នាវា​ដែលចូលដែនទឹកយើង ដំបូងបំផុតគឺមាន​គោលដៅយោធា ជាមួយការជួយជ្រោមជ្រែង​ពីយន្តហោះចារកម្ម ដើម្បី​ចង់ដឹង​ពីសកម្មភាព​យោធា​របស់យើង»។ ហេតុការណ៍នយោបាយ​នេះ​បាន​កើតឡើង​ភ្លាមៗ​ បន្ទាប់ពីលោក​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅក្រុងហ្សឺណែវ ប្រទេសស្វីស៕

ប្រភព៖ Sky News

អត្ថបទថ្មី
;