ខេត្តកំពត នៅតែជាគោលដៅទេសចរណ៍សំខាន់ ក្រៅពីខេត្ត ៤ផ្សេងទៀត

  • 2021-07-13 01:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦៩ ៩៣៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨ ៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ ១៦៧ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានសប្រសាសន៍ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ១៩,៨៦៨ នាក់
  • ខេត្តកំពត៖ ១០,០២៤ នាក់
  • ខេត្តព្រះសីហនុ៖ ៧,៧១២ នាក់
  • ខេត្តកំពង់ស្ពឺ៖ ៦,២៥២ នាក់
  • ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់
  • ខេត្តកណ្តាល៖ ៤,៤០៩ នាក់។

ចំនួននេះមានការថយចុះប្រមាណ ៥.២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;