ក្រុម T-ara ជឿជាក់​ថា សូម្បី​តែ​ខ្មោច​ក៏​ជួយ​ខ្លួន​ដែរ ទម្រាំ​បាន​ល្បី​ផ្ទុះ​នៅ​ពេល​ទើប​បង្ហញ​មុខ

  • 2021-07-13 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ចម្រៀង​កូរ៉េ​ស្រី​ល្បី​ឈ្មោះ​ T-ara សន្និដ្ឋាន​ថា នៅ​ក្នុង​ភាព​ជោគជ័យ​របស់​ខ្លួន ផ្លូវ​អរូបិយ​ក៏​ជា​ចំណែក​ដ៏​ធំមួយ​ទម្រាំ​ខ្លួន​បាន​ល្បី​ខ្លាំង​។

មុន​នេះ​បន្តិច ក្រុម​ចម្រៀង​ស្រី​ជួរ​មុខ​កូរ៉េ T-ara ​បាន​ក្លាយ​ជា​​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​កម្មវិធី​ល្បី​ឈ្មោះ Knowing Brothers របស់​ប៉ុស្តិ៍​ទូរទស្សន៍ JTBC។ បង្ហាញ​វត្តមាន​នៅ​ទី​នេះ ស្រី​ស្អាត​ទាំង​៤​បាន​រាំ​ឡើង​វិញ​នូវ​បទ​ដែល​ខ្លួន​ល្បី​ឈ្មោះ​ដូច​ជា Bo Peep Bo Peer, I Go Crazy Because of You និង Roly Poly ជា​ដើម។

យ៉ាង​ណាក្ដី អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​គឺ ក្រុម​ចម្រៀង​ចាស់​វស្សា​មួយ​នេះ​ជឿជាក់​ថា ក្រៅ​ពី​បទ​ចម្រៀង និង​ការ​ខំប្រឹងប្រែង​​របស់​ខ្លួន​ រឿង​អរូបិយ​ក៏​ជួយ​អាជីព​សិល្បៈ​ខ្លួន​​មិន​តិច​ដែរ។ ជាក់​ស្ដែង សមាជិក Eunjung បាន​ប្រាប់​ទៅ​កាន់​ពិធីករ​ថា នៅ​ក្នុង​ក្រុម មាន​តែ Hyomin ម្នាក់​ប៉ុណ្ណោះ ដែល​មិន​ធ្លាប់​ជួប​ប្រទះ​រឿង​ចម្លែក​នៅ​ក្នុង​ផ្ទះ​រួម​ដែល​ពួក​គេ​នៅ​នោះ។ ក្រៅ​ពី​នោះ សមាជិក​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​ឃើញ ឬ​ឮ​ពី​នរណា​ម្នាក់នៅ​ក្នុង​ផ្ទះ​រួម​របស់​ពួក​គេ។

“រស់​ជាមួយ​គ្នា​យូរ​យ៉ាង​នេះ ពួក​ខ្ញុំ​យូរ​ៗ​ទៅ​ចាត់​ទុក​ខ្មោច​នោះ​ដូច​ជាមិត្ត ហើយ​អ្វី​ដែល​មិន​អាច​បដិសេធ​បាន​នោះ​គឺ​ កំឡុង​ពេល​នៅ​ផ្ទះ​រួម​នោះ គឺ​ពួក​ខ្ញុំ​ជោគជ័យ​ខ្លាំង​បំផុតេ។ គិត​ឡើង​វិញ ពួក​ខ្ញុំ​គិត​ថា “មិត្ត” ម្នាក់​នោះ ក៏​បាន​ជួយ​ពួក​ខ្ញុំ​មិន​តិច​ដែរ” Eunjung បន្ថែម។

ទស្សនិកជន​​ក៏​មិន​តិច​ដែរ ដែល​បាន​គាំទ្រ​របស់​ស្រី​ស្អាត​រូប​នេះ ត្បិត​នៅ​ពេល​នោះ គ្រប់​បទ​ទាំង​អស់​របស់ T-ara គ្មាន​បទ​​ណា​ដែល​មិន​ល្បី និង​ឈ្នះ​ពាន​លេខ​១​លើ​កម្មវិធី​ចម្រៀង​ប្រចាំ​សប្ដាហ៍​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;