ថៃ ប្រកាសចាក់ Sinovac និង AstraZeneca លាយចូលគ្នា ប៉ុន្តែ WHO…
- 2021-07-13 03:27:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ប្រកាសចាក់ Sinovac និង AstraZeneca លាយចូលគ្នា ប៉ុន្តែ WHO…
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃទី១២ កក្កដា ២០២១ថា ថៃនឹងប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសទី២ សម្រាប់អ្នកដែលចាក់ Sinovac ដូសទី១ ដើម្បីបង្កើនប្រព័ន្ធការពារប្រឆាំងនឹងកូវីដ១៩។
ការប្រកាសផែនការនេះ បន្ទាប់ពីថៃបានសិក្សាឃើញថា ប្រព័ន្ធការពារបានកើនឡើងទ្វេដង ពោលគឺមានរយៈពេលយូរជាងការចាក់វ៉ាក់សាំង Sinovac ២ដូសទៅទៀត។ វាក៏ធ្វើឡើងបន្ទាប់ពីមានគ្រូពេទ្យថៃជាង ៦០០នាក់ ត្រូវបានរកឃើញថា ឆ្លងកូវីដ១៩ បើទោះបីជាចាក់គ្រប់២ដូសហើយក៏ដោយ។
លោក Anutin Charnvirakul រដ្ឋមន្រ្តីសុខាភិបាលថៃ ថ្លែងថា៖ «នេះគឺវាបានធ្វើឱ្យបង្កើនប្រព័ន្ធការពារពីវីរុស Delta និងបង្កើតកម្រិតខ្ពស់នៃភាពសុំាប្រឆាំងជំងឺនេះ។ ការចាក់ AstraZeneca ជាដូសទី២ នឹងធ្វើឡើងពី៣ ឬ ៤សប្តាហ៍បន្ទាប់ពីចាក់ Sinovac ដូសទី១»។
យ៉ាងណាមិញ ជុំវិញការចាក់លាយចម្រុះវ៉ាក់សាំងគ្នានេះ ត្រូវបានអ្នកជំនាញអង្គការសុខភាពពិភពលោក ព្រមានថាវាអាចនឹងមានគ្រោះថ្នាក់ ព្រោះទិន្នន័យនៃការសិក្សានេះ មិនទាន់គ្រប់គ្រាន់នៅឡើយ៕